ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ជនជាតិចិនបើករថយន្តស៊េរីទំនើបទៅបុករថយន្តហាយឡេនឌ័រពីក្រោយ ផ្លោងទៅទើរលើទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តស៊េរីទំនើបជ្រុលចង្កូតទៅបុករថយន្តហាយឡេនឌ័រ ពីក្រោយផ្លោងទៅឡើងជិះ លើទ្រូងផ្លូវសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជិត៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីរង្សខាងមុខមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំការមន ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនបើក រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Pouch ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-9527 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្តហាយឡេនឌ័រ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-5637 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នាពីក្រោយបណ្តាលរថយន្តហាយឡេនឌ័រ ផ្លោងឡើងទៅជិះលើទ្រូងផ្លូវ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរចារផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖