ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ជនជាតិចិនម្នាក់ថ្នាក់ការងារ ធ្លាក់ពីកាំជណ្តើរ ស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីធ្លាក់ពីកាំជណ្តើរ កាលពីវេលាម៉ោង ៤:៥០នាទីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្រុម៤៧ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ដែលការស្លាប់នេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ដោយសារគ្រោះថ្នាក់ការងារ មិនពាក់ខ្សែក្រវាត់ ការពារជាហេតុបណ្តាលឲ្យជនរងគ្រោះងងឹតមុខ ធ្លាក់មកក្រោមបាក់កស្លាប់តែម្តង ។

ជុំវិញករណីការស្លាប់របស់ជនជាតិចិននេះផងដែរ យោងតាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៤:៥០នាទី រសៀល មានករណីជនជាតិចិនម្នាក់ស្លាប់ នៅចំណុចក្រុម៤៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ជនរងគ្រោះ (សាកសព) មានឈ្មោះHOU SHENGXING ភេទប្រុស ជនជាតិចិន កម្មករសំណង់ នៅការដ្ឋានជិតអិលវី (L.V) ថ្ងៃខែឆ្នាំកំណើត ២០.០៩.១៩៧៨ កាន់លិខិតឆ្លងដែនលេខ G៤៤៣០១៤៩៣ មានសុពលភាពដល់ថ្ងៃទី២០.០៨.២០២០ ទិដ្ឋាការលេខ EI០១០៨៤៧៨៥ មានសុពលភាពដល់ថ្ងៃទី១៦.១១.២០១៨ ។

ក្រោយកើតហេតុ ត្រូវបាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ត្រួតពិនិត្យឃើញថា សាកសពរងគ្រោះដោយការងារ ធ្លាក់ចុះពីទីខ្ពស់ បណ្តាលឲ្យបាក់ឆ្អឹង ក ស្លាប់ ហើយក៏ត្រូវបានបញ្ជូន ទៅរក្សាទុកនៅមន្ទីរបង្អែកខេត្ត រង់ចាំការសម្រេចចាត់ចែងពីក្រុមគ្រួសារនិងស្ថានទូតសាម៉ី ។

ជុំវិញករណីស្លាប់ដោយសារករណីគ្រោះថ្នាក់ការងារនេះ សម្រាប់ខេត្តព្រះសីហនុ មួយរយៈចុងក្រោយនេះ (ប្រមាណ១ឆ្នាំនេះ)ត្រូវបានគេសង្កេតឃើញថា កម្មករសំណង់មិនក្រោម០៥នាក់ទេ ដែលស្លាប់ និង បានរងរបួសជាច្រើននាក់ទៀតដោយសារគ្រោះថ្នាក់ការងារនេះ ប៉ុន្តែគេពុំដែលបានឃើញសមត្ថកិច្ចជំនាញ ពាក់ព័ន្ឋ ចុះអប់រំដល់ម្ចាស់ការដ្ឋាន ឬ អ្នកម៉ៅការសំណង់ម្តងណាទេ ភាគច្រើនគេសង្កេតឃើញតែមន្ត្រីពាក់ព័ន្ឋមួយចំនួន ចុះពិនិត្យទៅលើតែលក្ខណៈបច្ចេកទេស និង ច្បាប់សំណង់តែប៉ុណ្ណោះ ហេតុដូចនេះគួរតែស្ថាប័នដែលមានការពាក់ព័ន្ឋ គិតគូរលើបញ្ហានេះផង បើពុំដូចនោះទេ ករណីនេះនឹងបន្តកើតមានជាបន្តបន្ទាប់ទៀតជាក់ជាពុំខាន ៕ ឆ្លាម សមុទ្រ


ចែករំលែក៖