ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ជនជាតិចិនម្នាក់ ខឹងស្រីស្នេហ៍ដឹកទៅកន្លែងធ្វើការវិញ ទាញដុំថ្មគប់កញ្ចក់រថយន្តបែក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនម្នាក់ ដោយសារតែខ្លួនស្រវឹងស្រា ហើយនិយាយមិនស្តាប់គ្នាជាមួយនឹងមិត្តស្រីជាជនជាតិខ្មែរ ខណៈកំពុងតែបើករថយន្តដឹកគ្នាដើរលេង ធ្វើឲ្យបុរសជនជាតិចិននោះខឹងបានយកដៃទាញហ្វ្រាំងរថយន្តឲ្យឈប់ រួចចុះពីលរថយន្តយកដុំថ្មគប់កញ្ចក់ចំហៀងខាងស្តាំ បណ្តាលឲ្យបែក ក៏មានការឆោឡោផ្អើលដល់កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី កំពុងល្បាតនៅចំណុចខាងលើ ឃើញក៏បាននាំខ្លួនជនដៃដល់យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនតែម្តង ។

ករណីឃាត់ខ្លួនជនជាតិចិនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃ​ពុធ ៩កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខចហាងអង្គរធំ ផ្លូវ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ XUB0 ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងរោងចក្រ គាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះ ឈ្មោះ ព្រហ្ម សុធារ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ៣ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បែកញ្ចក់រថយន្ត ចំហៀងមុខខាងស្តាំ ចំនួន០១ផ្ទាំង។ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតដុំថ្មចំនួន១ដុំ និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកហូវ៉ៃ របស់ជនសង្ស័យ។

តាមប្រភពពីនារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ រូបនាងបានដឹកជនសង្ស័យ(មិត្តប្រុសជាជនជាតិចិន)ពីរោងចក្រកាណាឌីយ៉ា នៅម្តុំផ្លូវវេងស្រេង ក្នុងគោលបំណងដើរលង បន្ទាប់មកជនសង្ស័យ និងរូបខ្លួន ក៏មានទំនាស់ពាក្យសម្តី ប្រកែកគ្នាតាមផ្លូវ ដោយមានស្ថានភាពស្រវឹងស្រា ។ ពេលនោះរូបនាង (ជនរងគ្រោះ)បានបើករថយន្តដឹកជនសង្ស័យទៅរោងចក្រវិញ កន្លែងស្នាក់នៅ លុះពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យ បានយកដៃទាញហ្វ្រាំងរថយន្តឲ្យឈប់ រួចចុះពីលើរថយន្ត ក៏រើសដុំថ្មគប់កញ្ចក់រថយន្តចំហៀងខាងស្តាំ បណ្តាលឲ្យបែក ក៏មានការឆោឡោ ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញក៏ បាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែន។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ តុង សីហា


ចែករំលែក៖