ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ ដើរដេកតាមដងផ្លូវសាធារណៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ បានទទួលបុរសជនជាតិចិនម្នាក់ ពីមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទារាជធានីភ្នំពេញ បន្ទាប់ពីជននេះ គ្មានទីលំនៅច្បាស់លាស់ ដើរដេកតាមដងផ្លូវសាធារណៈ និង គ្មានលិខិតឆ្លងដែនជាប់និងខ្លួន ។

ករណីទទួលជនអន្តោប្រវេសន៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃសុក្រ ៣កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១២នេះ ។

បុរសជនជាតិចិនខាងលើនេះមានឈ្មោះ PANG DONG SHENG អាយុ ៣៦ ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិប្រាកដ ដើរដេកតាម ដងផ្លូវសាធារណៈ និង គ្មានលិខិតឆ្លងដែននោះទេ ។

យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៨ តាមច្រកអន្តរជាតិព្រលានយន្តហោះភ្នំពេញ ។

រយៈកាលស្នាក់នៅប្រទេសកម្ពុជា គ្មានការងារច្បាស់លាស់ គ្មានទីកន្លែងស្នាក់នៅពិតប្រាកដ និងដើរដេកតាមដងផ្លូវ សាធារណៈ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ស តារា