ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិតៃវ៉ាន់ម្នាក់បើករថយន្តលឿនជាន់ហ្រ្វាំងវិលច្រើនជុំរួចទៅបុកម៉ូតូ២គ្រឿងរបួសធ្ងន់២នាក់

ភ្នំពេញ៖ បុរសជនជាតិតៃវ៉ាន់ម្នាក់បើករថយន្តក្នុងល្បឿនលឿននិងវ៉ាជែងហើយជាន់ហ្វ្រាំងបង្ខំបណ្តាលឲ្យរថយន្តវិលវិល២ទៅ៣ជុំរួចបន្តទៅបុកម៉ូតូ២គ្រឿងទៀត ធ្វើឲ្យមនុស្សប្រុសស្រីចំនួន២នាក់ បានរងរបួសធ្ងន់ ហើយរថយន្តបង្កយធ្លាក់ប្រឡាយតែម្តង ។

ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកី សង្កាត់ភ្លើឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនបង្កខាងលើមានឈ្មោះ ខេធី អាយុ៣៧ឆ្នាំ ជនជាតិតៃវ៉ាន់ បើកបររថយន្តមួយគ្រឿងម៉ាកBMW ពាក់ស្លាកលេខ ភ្នំពេញ 2Z 3517 ។ ចំណែកជនរងគ្រោះទី១ មានឈ្មោះលន សុលា ភេទ ប្រុស ជិះមូតូសេរី Honda Dream សេរីឆ្នាំ២០១២ ពាក់ស្លកលេខ កំពង់ធំ 1E 9396 បណ្តាលឲ្យរងរបួសបាក់ដៃឆ្វេង ត្រូវរថយន្តសង្រ្គោះរបស់អង្គភាព ៧១១ ដឹកយកទីព្យាបាលនៅមន្ទីពេទ្យលោកសង្ឃ ។

ជនរងគ្រោះទី២ មានឈ្មោះសេង សុគន្ធារត្ន័ អាយុ28ឆ្នាំ​ មុខរបរពេទ្យ ស្នាក់នៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោរ ជិះម៉ូតូសេរីI CON ពាក់ស្លាកលេខភ្នំពេញ 1AT 3642 រងរបួស ផ្នែកចង្កេះត្រូវបានបងប្អូនដឹកតាមម៉ូតូយកព្យាបាលផ្ទាល់ខ្លួន ។

តាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយនហតបង្កធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែបន្ថែមល្បឿនដើម្បីវ៉ាជែងតែមិនទាន់ផុតផងក៏ត្រូវបានម៉ូតូរបស់ជនរងគ្រោះទាំង២គ្រឿងដែលធ្វើរដំណើរក្នុងទិសដៅពីត្បូងទៅជើងដោយប្រកាន់ស្តាំធម្មតា បណ្តលឲ្យរថយន្តមានការស្លន់ស្លោរដោយរថយន្តលឿនពេកទើបជាន់ហ្រ្វាំងបង្ខំបណ្តាលឲ្យរថយន្តបង្វិលខ្លួន២ទៅ៣ជុំរួចបានមកគ្រវីចំម៉ូតូទាំង២គ្រឿងខ្ទាតធ្លាក់ចូលក្នុងប្រឡាយក្បែនោះតែម្តង ។

ក្រោយពេលកើតហេតុជនបង្កត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះ នាំយកទៅធ្វើរការសាកសួរ ចំណែកសម្ភារះរបស់ភាគីទាំងសងខាងត្រូវបានកម្លាំងជំនាញចុះមកវាស់វែង និងយកទៅរក្សារទុកដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕ សុខាសែនជ័យ