ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបារាំងម្នាក់ត្រូវភ្លើងឆេះស្លាប់ដោយអាថ៌កំបាំង

ខេត្ដសៀមរាប ៖ បុរសជនជាតិបារាំង ម្នាក់ដែលជាប្រធានអង្គការជួយកុមារ ចំណាកស្រុក ប្រចាំខេត្តសៀមរាប ត្រូវ បានភ្លើងឆេះផ្ទះ បណ្តាលឲ្យស្លាប់យ៉ាង អាណោចអាធ័ម ខណៈបញ្ជូនទៅដល់មន្ទីរ ពេទ្យ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុងសៀមរាប។

NKD-36x6_outline

សមត្ថកិច្ចបានដឹងឲ្យថា បន្ទាប់ពីកើត ហេតុភ្លាមត្រូវបានដឹកយកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់ ប៉ុន្ដែក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបានក៏ដាច់ខ្យល់ ស្លាប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ដោយសារអាការរលាកធ្ងន់ធ្ងរពេក។
សមត្ថកិច្ចបន្តឲ្យដឹងថា បុរសជនជាតិ បារាំងខាងលើមានឈ្មោះ ERICH GUTE KUNST អាយុ៥៤ឆ្នាំ មានមុខរបរជាប្រធាន អង្គការជួយកុមារចំណាកស្រុកប្រចាំខេត្តសៀមរាប មានលិខិតឆ្លងដែនលេខ07 AP01744 ។ ទោះជាយ៉ាងណាសមត្ថកិច្ច មិនបានបញ្ជាក់ពីអគ្គិភ័យឆាបឆេះនេះដោយ សារអ្វីនោះទេ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបានរក្សាទុករង់ចាំស្ថានទូតមកទទួលយក៕
ជានិរន្ដរ៍

13219782_1912510675642167_2064628382_n

13219974_1912510682308833_248825828_n