ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាមត្រូសមត្ថកិច្ចឃាត់ខ្លួនពីបទល្មើសដើរប្រមូលទិញឈើដោយខុសច្បាប់

ខេត្តរតនគិរី៖ ជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំង ជំនាញស៊ើបអង្កេតអនុវត្តនីតិវិធី សហការជាមួយផ្នែកអន្តោប្រវេសន៍ក្រុងបានលុងបានឃាត់ខ្លួនពីបទល្មើសដើរប្រមូលទិញឈើប្រណីតដោយខុសច្បាប់ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមនោះធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅនៅតំបន់ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

សមត្ថកិច្ចបានប្រាប់ថា ជនជាតិវៀតណាមឃាត់ខ្លួនបាននោះឈ្មោះផាម ថេគឿង ភេទប្រុស អាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ c០០៣១១៦២ មានស្រុកកំណើតខេត្តហាយផុង ប្រទេសវៀតណាម ហើយត្រូវបានឃាតខ្លួនពីបទល្មើសដើរប្រមូលទិញឈើប្រណីត ដោយខុសច្បាប់នៅក្នុងស្រុកវ៉ើនសៃ រួចសមត្ថកិច្ចបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរចម្លើយ និងបន្តរតាមនីតិវិធីច្បាប់ ៕ ដោយជីវ័ន្ត