ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម១៣នាក់ធ្វើការខុសច្បាប់នៅខណ្ឌមានជ័យត្រូវបានចាប់ខ្លួន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៧ កម្លាំងនគរបាលនៃនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយក ដ្ឋាននគរបាលអន្តោប្រវេសន៍សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្ដប្រតិបត្តិការឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ទៀត ក្នុងនោះមានស្រី ៧នាក់ ដែលលួចស្នាក់នៅដោយគ្មាន លិខិតឆ្លងដែន ដោយស្នាក់នៅនិងធ្វើការគ្មានច្បាប់អនុញ្ញាត ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត នីតិវិធីបានឲ្យដឹងថា ប្រតិបត្តិការនេះបាន ធ្វើនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅ ចំណុចភូមិទួលរកា សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ។

NKD-36x6_outline

លោកឧត្តមសេនីយ៍ទោបន្តថា ការ ឃាត់ខ្លួននេះ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំង នគរបាលជំនាញឃាត់បានជនជាតិវៀតណាម១៣នាក់ ក្នុងនោះមានស្រី៧នាក់ ដែលបានលួច ឆ្លងដែនមកស្នាក់នៅ និង ប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លង ដែន និងប្រើប្រាស់ ឯកសារមិនត្រឹមត្រូវ ។

ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងអស់នេះត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ហេង នរិន្ទ្រ

 

2

13413928_1105772689483917_530224842_n