ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម២នាក់ប្តីប្រពន្ធបើករថយន្តបុកចេតិយតែមិនស្លាប់

ខេត្តកំពត ៖ រថយន្តឡិចស៊ីល Rx ៣៣០ មួយគ្រឿងបើកលឿនក៏រេចង្កូតបុកចេតិយ បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់ និងប្តីរងរបួសស្រាល រីឯរថយន្តខូចខាត មួយចំហៀងមុខ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦លើកំណាត់ផ្លូវជាតិលេខ៣៣ស្ថិតក្នុងភូមិកោះខ្លូត ឃុំកំពង់ ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគេបានឃើញប្តីប្រពន្ធបើករថយន្តម៉ាកឡិចស៊ីសRx330 ពាក់ស្លាកលេខភ្នំពេញ២Y-៩២១៩យ៉ាងលឿនក្នុងគោលដៅទៅក្រុងភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុរេចង្កូតទៅបុកផ្ទប់នឹងចេតិរបស់ប្រជាពលរដ្ឋពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល ដោយស្ត្រីជាប្រពន្ធរងរបួសធ្ងន់ តែមិន បណ្តាលអ្នកផ្សេងរងគ្រោះឡើយ។
ករណីនេះសមត្ថកិច្ចនៅកន្លែងកើត ហេតុប្រាប់ថា បុរសបើករថយន្តឈ្មោះ ត្រាំង ខាន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជាជនជាតិ វៀតណាម ចំណែកប្រពន្ធឈ្មោះ ដា វី ភេទ ស្រី អាយុ២៩ឆ្នាំជនជាតិវៀតណាមដូចគ្នា បច្ចុប្បន្នទាំង២នាក់ប្តីប្រពន្ធស្នាក់អចិន្ត្រៃក្នុងប្រទេសកម្ពុជាស្ថិតក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចដឹកយកទៅព្យាបាលនៅប្រទេសវៀតណាម រីឯរថយន្តជនសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចរង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ សហការី

Untitled-27

Untitled-28