ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម៧៧នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាក្រោយចាប់ខ្លួនរឿងលួចឆ្លងដែនកាប់បំផ្លាញព្រៃឈើខុសច្បាប់

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនជាតិវៀតណាមចំនួន ៧៧នាក់ ក្នុងនោះមានស្រីម្នាក់ ចេញពីប្រទេសកម្ពុជា បន្ទាប់ពីពួកគេត្រូវចាប់ខ្លួនពីបទលួចឆ្លងដែន និងកាប់បំផ្លាញព្រៃ ឈើខុសច្បាប់នៅតាមរាជធានី-ខេត្ត មួយចំនួន ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ជនជាតិវៀតណាម ដែល បានលួចឆ្លងដែនស្នាក់នៅ និងធ្វើការរកស៊ីខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានសមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការបណ្តេញចេញនៅក្នុង សប្តាហ៍ទី២ ខែមីនា ឆ្នាំ ២០១៧នេះសរុប ចំនួន៧៧នាក់ ក្នុងនោះមានស្រី១នាក់ ។

NKD-36x6_outline

ជនជាតិវៀតណាមទាំងនេះត្រូវបាន ចាប់ខ្លួនក្នុងរាជធានីភ្នំពេញចំនួន១០នាក់ ក្នុងនោះមានស្រី១នាក់ ច្រកទ្វារព្រំដែនអូរ យ៉ាដាវចំនួន៥៦នាក់ និងគ្រឿងចក្រមួយ ចំនួនខេត្តរតនគិរីចំនួន៧នាក់ និងសម្ភារ កាប់ឈើមួយចំនួន ខេត្តកោះកុងចំនួន ៤នាក់ និងទូកចំនួន២គ្រឿង ៕ សូរិយា

1