ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិឡាវម្នាក់រត់ពន្ធគ្រឿងញៀនជិត៥គីឡូក្រាមត្រូវសមត្ថកិច្ចខេត្តព្រះវិហារបង្ក្រាបទាន់ពេល

ខេត្តព្រះវិហារ៖ គ្រឿង​ញៀនជិត៥គីឡូក្រាម ត្រូវបានបង្ក្រាបដោយសមត្ថកិច្ចខេត្តព្រះវិហារ នគរបាលការិយាល័យ ក.៩ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ សហការជាមួយនគរបាលខេត្តព្រះវិហារ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យបានលួចនាំគ្រឿងញៀនឆ្លងដែននៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ​នៅត្រង់ចំណុចភូមិកំពង់ព្រះឥន្ទ ឃុំ​កំពង់​ស្រឡៅ​២​ ស្រុក​ឆែប​ ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ប្រទេសឡាវ ស្រុក​មឿង​ខូង​ ខេត្ត​ចំប៉ា​សាក់​ តាមដងទន្លេល្ពៅតែម្តង ។

សមត្ថកិច្ចបង្ហើបថា បុរសជាជនសង្ស័យ​ឈ្មោះ​ ប៊ី​ គិ​ន​ខាន់​ចាន់​ថា​ ហៅ​ ស៊ី​យង់​ ជនជាតិ​ឡាវ​ អាយុ​៣៤​ឆ្នាំ​ ទីលំនៅ​ភូមិ​គីឡូ​លេខ​១៤​ ស្រុកបាចៀង ក្រុងប៉ាក់សេ ខេត្ត​ចំប៉ា​សាក់​ ។​ ជាមួយគ្នានេះ សមត្ថកិច្ចចាប់យក

​វត្ថុតាងរួមមាន ថ្នាំ​ញៀន​ជិត​៥​គីឡូក្រាម​ ក្នុង​នោះ​មាន​មេតំហ្វេតាមីនគ្រាប់(WY)​ចំនួន​ ១០០០០​ គ្រាប់​(៩៨២,៤៥​ក្រាម​),​ មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ៣៩៦៣,៥៦​ក្រាម ​៕ ស សម