ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិឥណ្ឌូនេស៊ី២នាក់នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនអំពើហិង្សា និងប្រើប្រាស់គ្រឿងញៀននៅកាស៊ីណូលីហួត

ខេត្តបន្ទាយមានជ័យ៖ ជនជាតិឥណ្ឌូនេស៊ី២នាក់បានរងការចាប់ខ្លួនពីកម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្រោយបានប្រើហិង្សានិងជនជាតិឥណ្ឌូនេស៊ីនៅក្នុងកាស៊ីណូ ហើយរកឃើញប្រើប្រាស់គ្រឿងញៀនផងដែរ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់ថា នៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ម៉ោង ០៤ និង ០០ នាទីទៀបភ្លឺកំលាំងជំនាញប្រឆាំ ងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីបុគ្គលិកសន្តិសុខកាស៊ីណូលីហួតថាមានជនជាតិឥណ្ឌូនេស៊ី ឈ្លោះប្រកែកគ្នានៅកាស៊ីណូលីហួត ពេលនោះកម្លាំងជំនាញក៏បានទៅដល់និងបានហៅជនជាតិឥណ្ឌូនេស៊ីចំនួនពីរនាក់ដើម្បីយកមកសួរនាំ។ ពេលនោះមានក្រុមគ្នារបស់គេចំនួនពីរ បីនាក់បានប្រគល់ថ្នាំញៀនប្រភេទ ម្សៅក្រាម ពណ៌សថ្លា (ម៉ាទឹកកក )ចំនួនពីរកូនថង់តូចកិបមាត់ ហើយបានប្រាប់ថាជាថ្នាំរបស់ជនសង្ស័យទាំងពីរនាក់ ដែលយើងបានហៅមកសួរនាំ។

លោកអធិការប្រាប់ឱ្យដឹងទៀតថា ឥឡូវផ្នែកជំនាញកំពុងធ្វើការសាកសួរនៅអធិការនគរបាលក្រុង តាមចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរ

ឈ្មោះ អូស្ទីន ភេទ ប្រុស អាយុ ២១ ឆ្នាំ គឺបានទិញ ម៉្សៅក្រាមសថ្លា ០១ កញ្ចប់តូចពី ឈ្មោះ អា លៀង ហើយម៉្សៅក្រាមសថ្លា០១ កញ្ចប់តូចទៀតជារបស់ អា លៀង បន្ទាប់មកផ្នែកជំនាញបានធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀន ជាលទ្ធឃើញថា វិជ្ជមាន ៕ សំ វិច្ឆិកា