ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​បរទេស​បើករថយន្ត ​BMW ​បុក​ទ្រូងផ្លូវ​រង​ការ​ខូចខាត

​ភ្នំពេញ​៖​ បុរស​ជនជាតិ​បរទេស​ម្នាក់​និង​នារី​ម្នាក់​រួម​ដំណើរ​ជាមួយ​បាន​បើករថយន្ត​BMW​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូ​ង​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​ហើយ​រថយន្ត​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ ថ្ងៃ​២៧​ ខែមករា​ឆ្នាំ​២០១៥​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧​ ស្ថិត​ក្នុង​សង្កាត់​អូ​ឫស្សី​ទី​៣​ ខណ្ឌ​៧​មក​រា​ ។​

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​BMW​ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AA-9561​បើកបរ​ដោយ​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​ដោយ​នារី​ម្នាក់​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និង​មិន​គោរព​ច្បាប់​ចរាចរណ៍​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រ៉េ​ចង្កូត​ទៅ​បុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​១​កង់​ ចំណែក​រថយន្ត​បែក​កង់​ខាងឆ្វេង​ទៅ​មុខ​លែង​រូ​ច​។​

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ហើយ​បាន​ទំនាក់ទំនង​សហា​កា​ជាមួយ​និង​នគរបាល​ជំនាញ​មក​ស្ទូច​យក​រថយន្ត​បង្កហេតុ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

1

2

3