ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​ម៉ា​ឡេ​ស៊ី​ស្រវឹង​ខ្លាំង​ចេញពី​ក្លិប​កម្សាន្ដ​បើករថយន្ដ​បុក​រនាំង​ផ្លូវ​បាក់​អស់​១០​ផ្ទាំង​

ចែករំលែក៖

​ភ្នំពេញ​ ៖​ រនាំង​ដែក​ពុះ​ចែកផ្លូវ​១០​ ផ្ទាំង​បាន​បាក់​រាប​ដល់​ដី​បន្ទាប់​ពី​បុរស​ ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ចេញពី​ក្លិប​ក្នុង​ ស្ថានភាព​ស្រវឹង​ជោកជាំ​បើករថយន្ដ​ លឿន​រេ​ចង្កូត​ទៅ​បុក​ទាំង​កម្រោល​តែ​ចាត់​ ទុកជា​អ្នក​បើ​បររថ​យន្ដ​នេះ​មាន​សីល​ ធម៌​ល្អ​ទៅ​ចុះ​ព្រោះ​ក្រោយ​កើតហេតុ​រួច​គាត់​មិន​ទៅ​ណា​ទេ​ គឺ​សុខចិត្ដ​ឈប់​រថ​ យន្ដ​ទទួលខុសត្រូវ​ក្នុង​ករណី​នេះ​ទាំងស្រុង​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ វេលា​ម៉ោង​២​ និង​៥០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​មុខ​ក្រសួងការពារជាតិ​តាម​មហា​ វិ​ថី​ស​ហ័​ពន្ធ​រុ​ស្ស៊ី​ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ ដូនពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​អ្នកបកប្រែ​ភាសា​ម៉ា​ឡេ​ស៊ី​បានឱ្យ​ដឹង​ថា​ អ្នក​បើករថយន្ដ​ មានឈ្មោះ​ យ៉េ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី​គ្រុប​ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​ មុន​ពេល​កើតហេតុ​លោក​យ៉េ​បាន​ចេញពី​ក្លឹ​ប​រាំច្រៀង​នៅ​ម្ដុំ​ផ្សារ​ទំនើប​សូ​រិ​យា​ ហើយ​ក្រោយ​ផឹកស៊ី​ស្រវឹង​គាត់​បាន​បើករថយន្ដ​តូ​យ៉ូ​តា​ ពណ៌​សម្បក​ឪឡឹក​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 2Y-4768​ ដោយ​ធ្វើ​ ដំណើ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​ រុ​ស្ស៊ី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​។​ លុះ​មក​ដល់​ចំណុច​មុខក្រសួង​ ការពារ​ជាតិ​គាត់​ហាក់ដូចជា​ដេក​លក់​ មួយភាំង​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រនាំង​ដែក​ ពុះ​ចែកផ្លូវ​បាក់​អស់​១០​ផ្ទាំង​ប៉ើង​ខ្ចាត់​ ខ្ចាយ​ពេញ​ផ្លូវ​និង​ធ្វើ​ឱ្យ​រថយន្ដ​ខ្ទេច​មុខ​ ចំហៀង​ខាងឆ្វេង​ទើប​គាត់​ដឹងខ្លួន​។​

​អ្នកបកប្រែ​ភាសា​បាន​បន្ដ​ថា​ ចំពោះ​ គ្រោះថ្នាក់​ចៃដន្យ​នេះ​គាត់​ដឹង​ថា​ មាន​ កំហុស​និង​មិនរ​ត់ទៅ​ណា​ទេ​គឺ​សុខចិត្ដ​ឱ្យ​សមត្ថកិច្ច​វាស់វែង​និង​សរុប​កា​ខូចខាត​ អស់​ប៉ុន្មាន​គាត់​នឹង​ធ្វើ​សងគ្រប់​ចំនួន​ដូច​ដើម​ ។​

​ក្រោយ​ពេល​កើតហេតុ​អ្នក​បើករថយន្ដ​បង្ក​និង​រថយន្ដ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​នៅ​ការិយាល័យ​នគរបាល​ច​រា​ ចរណ៍​ផ្លូវគោក​ដើម្បី​បំពេញបែបបទ​ ផ្ដល់​សំណង​ការ​ខូចខាត​សម្បត្ដិ​រដ្ឋ​និង​ពិន័យ​ តាម​ច្បាប់​ពី​បទ​បើកបរ​ក្នុង​ភាព​ស្រវឹង​ ៕
​ ប្រាថ្នា​

Brathna


ចែករំលែក៖