ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិ​អា​មេ​រិ​កាំ​ង​ស្រវឹង​ដល់ក ​បើករថយន្ដ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​របួស​ ៤​នាក់

ភ្នំពេញ​ ៖​ បុរស​ជនជាតិ​អា​មេ​រិ​កាំ​ង​ ម្នាក់​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ដ​ មែរ​សឺ​ដ​សេ​ ស៊េរី​ទំនើប​មួយ​គ្រឿង​ទៅ​ បុក​ម៉ូតូ​រ៉ឺ​ម៉ក​មួយ​គ្រឿង​ដែល​កំពុង​បើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឱ្យ​ មនុស្ស​៤​នាក់​ រង​របួសធ្ងន់​និង​ស្រាល​ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ ពេទ្យ​ភ្លាមៗ​ ។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៣​ ខែមករា​ឆ្នាំ​ ២០១៥​ នៅ​ចំណុច​បណ្ដោយ​ តិ​រវិ​ថី​ស៊ី​សុវត្ថិ​ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌ​ដូនពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​ បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​ ភ្ញៀវ​នារី​ខ្មែរ​ម្នាក់​ និង​ជនបរទេស​ប្រុស​ ស្រី​២​នាក់​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ តិ​រវិ​ថី​ស៊ី​សុ​វ​ត្ដិ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ ជើង​ ។​

ខណៈ​មក​ដល់​ចំណុច​មុខ​ព្រះ​អង្គ​ ដង​កើ​ រ៉ឺ​ម៉ក​ម៉ូតូ​បាន​បន្ថយល្បឿន​ដើម្បី​ ដាក់​ភ្ញៀវ​ចុះ​តែ​ ខណៈនោះ​ស្រាប់តែ​មាន​ រថយន្ដ​មែរ​សឺ​ដេ​ស​ស៊េរី​ទំនើប​១​គ្រឿង​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​១I-៦៦៦១​ បើកបរ​ដោយ​បុរស​ជនជាតិ​ អា​មេ​រិ​កាំ​ង​មិន​ស្គាល់ឈ្មោះ​ម្នាក់​ ក្នុង​ សភាព​ស្រវឹងស្រា​ជោកជាំ​និង​រួម​ដំណើរ​ ជាមួយ​នារី​ខ្មែរ​ជា​សង្សារ​ម្នាក់​បាន​បើក​ បរ​តា​មតិ​រវិ​ថី​ស៊ី​សុវត្ថិ​ ក្នុង​ទិស​ដៅ​ពី​ ជើង​ទៅ​ត្បូង​បាន​មក​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពេញ​ ទំហឹង​ក្នុង​ទិស​ដៅ​ បញ្ច្រាស​គ្នា​បណ្ដាល​ ឱ្យ​មនុស្ស​៤​នាក់​របួសធ្ងន់​ស្រាល​ ចំណែក​ រ៉ឺ​ម៉ក​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំងស្រុង​។​

​ប្រភព​ព័ត៌មាន​ដដែល​ឱ្យ​ដឹង​ទៀត​ថា​បន្ទាប់​ពី​បើករថយន្ដ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ហើយ​នោះ​រថយន្ដ​បង្ក​មួយ​គ្រឿង​នេះ​ បាន​បើក​ រថយន្ដ​គេច​ដល់​ចំណុច​ផ្លូវ​២១៤​ ក្នុង​ សង្កាត់​បឹង​រាំង​ ក៏​ត្រូវ​កម្លាំង​កង​រាជ​ អាវុធហត្ថ​ ខណ្ឌដូនពេញ​ដេញ​ទាន់​ និង​ បាន​ឃាត់​បាន​ទាំង​រថយន្ដ​និង​ម្ចាស់​រថយន្ដ​ ទៅ​សាកសួរ​។​
​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ ពេទ្យ​ ចំណែក​បុរស​អា​មេ​រិ​កាំ​ង​និង​ រថយន្ដ​បង្ក​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​៕​

8

9

10

11

12