ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ជនបរទេសដេកស្លាប់ដោយសារគាំងបេះដូងក្នុងមន្ទីរពេទ្យបង្អែកខេត្ត

ខេត្តសៀមរាប៖ បុរសជនជាតិអាល្លឺម៉ង់ វ័យចំណាស់ ម្នាក់ បានដេកស្លាប់នៅក្នុងមន្ទីពេទ្យបង្អែកខេត្តសៀមរាប កាលពីវេលាម៉ោងប ០២និង២០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ខណៈមានជំងឺប្រចាំកាយ(ជំងឺទឹកនោមផ្អែមនិងលើសឈាម) ដែលមានទីតាំងស្ថិតនៅ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា ជនរងគ្រោះឈ្មោះ SOMMER LOTHAR ភេទ ប្រុស អាយុ៧៣ឆ្នាំ ជនជាតិ អាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខC៣FT៣F១T៥ទិដ្ឋាការស្នាក់នៅ លេខEI០១៣១៩៥៩៥ ផុតកំណត់ថ្ងៃទី ០៣ មិថុនា ២០១៨មុខរបរគ្មានស្នាក់នៅផ្ទះជួលភូមិស្វាយដង្គំ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចបញ្ចាក់ថាជនរងគ្រោះមានជំងឺប្រចាំកាយ(ជំងឺទឹកនោមផ្អែមនិងលើសឈាម)ហើយនៅវេលាម៉ោងប្រហែល២១និង៣០នាទីយប់ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៨ ដោយមានស្ថានភាពជំងឺ របស់ជនរងគ្រោះមានសភាពធ្ងន់ធ្ងរត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប រហូតដល់វេលាម៉ោងប្រហែល ០២និង២០នាទីទៀបភ្លឺ ជនរងគ្រោះក៏បានបាត់បង់ជីវិត។

ផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អ៊ិត ឆប ឆរ័ត្ន គ្រូពេទ្យ អមតុលាការខេត្ត បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង។ បច្ចប្បន្ន សាកសព ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច តម្កល់ទុកបណ្តោះអាសន្ននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារ និង ស្ថានទូត៕ ប៊ុន​រិទ្ធី​