ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់អង្គុយផឹករហូតស្លាប់លើកៅអីសង្ស័យខ្យល់គរ

ខេត្តព្រះសីហនុ៖ ជនបរទេសជាជនជាតិអង់គ្លេសម្នាក់បានអង្គុយផឹកស្រាស្លាប់នៅលើកៅអីដែលគេសង្ស័យថាបណ្តាលមកពីផឹកស្រាភ្លេចហូបនំប័ងធ្វើឲ្យខ្យល់គបង្កការភ្ញាក់ផ្អើលនៅម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ចំណុចឆ្នេរអូរឈើទាល ទល់មុខហាងបាក់ឃីតបា ស្ថិននៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

មន្រ្តីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ DAVID COOK ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិអងគ្លេស ជាភ្ញៀវទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ៥៤២៩៤៥០៦៣ ផុតសុពលភាព នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ កាន់ទិដ្ឋាការលេខ TI ១២០១០០៦០ ផុតសុពលភាព ១៨-០១-២០១៧ ។

មន្រ្តីដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានចូលមកស្នាក់នៅផ្ទះសំណាក់ GBT បន្ទប់លេខ៥៦៣ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១ ហើយរហូតដល់ម៉ោង៤ និង៣០ នាទីនៅពេលដែលជនរងគ្រើដើរមកកំសាន្តតាមឆ្នេរចំណុចកើតហេតុចូលផឹកស្រាក្រឡុក១កែវ និងស្រាបៀរ១កែវ នៅមុខហាងខាងលើ លុះមួយសន្ទុះក្រោយមកក៏មានអាការដង្ហល់ ហើយក៏ស្លាប់តែម្តង។

NKD-36x6_outline

លោកវេជ្ជបណ្ឌិត សែជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារជម្ងឺ(គាំងបេះដូង)។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកជញ្ជូនទៅតម្កល់ទុកនៅក្នុងសាលតម្កល់សពនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក) រងចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតអងគ្លេស៕ ឆ្លាមសមុទ្រ

img_5642 img_5585 img_5592 img_5641

13413928_1105772689483917_530224842_n