ព័ត៌មានទាន់ហេតុការណ៍៖

ជនដែលបោកគ្រាប់បែក និងបាញ់តដៃជាមួយសមត្ថិច្ចនៅខេត្តឧត្តរមានជ័យអាចប្រឈមមុខជាប់ពន្ធនាគារមួយជីវិត

 

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ឯក ស៑ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាលបានសម្រេច ចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅឲ្យលោក គឹម ម៉េង ចៅក្រមស៑ើុបសួរសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួន ជនដែលបោកគ្រាប់បែក និងបាញ់តដៃជាមួយសមត្ថិច្ចនៅខេត្តឧត្តរមានជ័យ បណ្តោះអាសន្នដាក់ពន្ធនាគារ ពីបទ”ឃាតមម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។​

បទល្មើសនេះជនល្មើសអាចប្រឈមមុខជាប់ពន្ធនាគារមួយជីវិត។ ជនល្មើស ឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ៤៥ឆ្នាំ ពាក់ពន្ធ័ករណីឃាតកម្ម នៅខេត្តកណ្តាល។

សូមបញ្ជាក់ថា: កម្លាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បានស្រាវជ្រាវរហូតតាមចាប់ជនល
ដែលតដៃជាមួយសមត្ថកិច្ច ដោយគប់គ្រាប់បែក២គ្រាប់ និងបាញ់មន្ត្រីអាវុធហត្ថម្នាក់របួសជើង កាលពី២ថ្ងៃមុន ខណៈដែលកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប​​ ដើម្បីចាប់ខ្លួនពាក់ព័ន្ធអំពើឃាតកម្ម នៅខេត្តកណ្តាល នាពេលក​ន្លងទៅ។

កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកំលាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យ ឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ៤៥ឆ្នាំ ពាក់ពន្ធ័ករណីឃាតកម្ម នៅខេត្តកណ្តាល ហើយរត់គេចខ្លួន នៅពេលតាមប្រមាញ់ឃើញជនសង្ស័យនៅចំណុចភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

NKD-36x6_outline

មន្ត្រីអាវុធហត្ថបានប្រាប់ឲ្យដឹងទៀតថា ពេលសមត្ថកិច្ចអាវុធហត្ថ កំពុងពទ័្ធចាប់ក៏ត្រូវបានជនសង្ស័យគប់គ្រាប់បែកចំនួន២គ្រាប់ និងបាញ់មកលើសមត្ថកិច្ចអាវុធហត្ថ បណ្តាលឲ្យមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ឈ្មោះ អ៊ុយ ចយ រងរបួសស្រាលត្រង់ជើង រីឯជនសង្ស័យក្រោយបាញ់តបតរួច ក៏បានរត់គេចខ្លួនចូលក្នុងព្រៃ។

បន្ទាប់ពីមានហេតុការណ៍ខាងលើនេះ កើតឡើង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាឲ្យតាមចា​ប់ជនល្មើសឲ្យខាងតែបាន៕ ឆ ដា