ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័ម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានហើយយកប្រគល់អោយសមត្ថកិច្ចខណ្ឌសែនសុខដើម្បីចាត់ការ ។

ហេតុការនេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១០១៦ ស្ថិតនៅផ្លូវ១០១១ក្រុម៨ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនស្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះពុធ ស៊ុនឡាយ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរមិនប្រាកដស្នាផ្ទះលេខ៧៥ សង្កាត់បឹងកកទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ ពុធ ចន្រ្ទា ភេទប្រុស អាយុ២៥ឆ្នាំ
មុខរបរបើកលាងម៉ូតូនៅភូមិសង្កាត់កើតហេតុខាងលើ ស្នាក់នៅ ភូមិគោក ឃ្លាងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ។

ក្នងនោះដកហូតបានវត្ថុតាំងរួមមាន៖ កាបូកក្រវាត់ចង្កិះ១ ទូរសព្ទ័អាយហ្វូនហ្វាយ១គ្រឿង ថវិកាមួយចំនួនទៀត។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដាក់កាបូបក្រវាត់ចង្កេះនៅជិតកន្លែងលាងម៉ូតូ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូ១គ្រឿងម៉ាសង់កូរ៉េមកឈប់ហើយជនសង្ស័យខាងលើបានចុះមកធ្វើសកម្មភាពលួចយកកាបូបបានហើយព្យាយាមរត់គេចខ្លួន តែជនរងគ្រោះឃើញទាន់ ក៏ស្រែកថាចោ រៗពេលនោះប្រជាពលរដ្ឋនៅក្បែរនោះបាននាំគ្នាដេញចាប់បានជនសង្ស័យម្នាក់ក្នុងចំណោម២នាក់មកប្រគល់អោយសមត្ថកិច្ចតែម្តង ចំណែកបក្ខពួកម្នាក់បានជិះម៉ូតូរត់គេចខ្លួនបាត់។

បច្ចប្បន្នជនស្ស័យខាងលើកកំពុងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនិតិវិធី៕ តុង សីហា

seok (4) seok (3) seok (2) seok (1) seok seok (5)