ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ជនសង្ស័យម្នាក់ ត្រូវចាប់ខ្លួនពីបទបង្កអំពើហិង្សារ និងប្រើដាវសាំមូរ៉ៃអុកឡុកអ្នកភូមិ

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងអធិការនគបាលក្រុងបានលុង បានឃាត់ខ្លួន ជនសង្ស័យចម្នាក់ ពាក់ពន្ធ័ករណីហិង្សាដោយចេតនា ដោយបានប្រើប្រាស់ដាវសាំម៉ូរ៉ៃ បង្កការអុកឡុក ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភូមិ ។

ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងវេលាម៉ោង១៥និង៣០នាទី ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខាងកើតផ្សារបានលុង ស្ថិតក្នុង ភូមិជ័យជំនះ សង្កាត់ឡាបានសៀកក្រុងបានលុង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ ឈ្មោះ គឹម ម៉េងគាង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើមានទីលំនៅភូមិ ដីឡូតិ៍ ឃុំ ជ័យឧត្តម ស្រុក លំផាត់ ខេត្តរតនគិរី ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យ បានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ ជីវន្ត័


ចែករំលែក៖