ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ១០នាក់ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

ខេត្តសៀមរាប៖ ជនសង្ស័យ១០នាក់នៅវេលាម៉ោង១៤ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាបពាក់ព័ន្ធសារធាតុញៀន ស្ថិតនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្ត សៀមរាប និងបានរៀបចំកសាងសំណុំរឿង បញ្ជូនពួកគេទៅតុលាការចាត់ការតាមច្បាប់។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ៖

ទី១ ឈ្មោះ ចាយ វី ភេទប្រុស ឆ្នាំកំណើត១៩៨៣ មានមុខរបរបើក រឺម៉ក ម៉ូតូ ដឹកភ្ញៀវ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប(រក្សាទុកនិងជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន)

ទី២ ឈ្មោះ ស្មៀន បូរ៉ាណ ភេទប្រុស ឆ្នាំកំណើត១៩៩៣មុខរបរគ្មាន ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៣ ឈ្មោះ សុំ រ៉ា ភេទប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មាន ទីលំនៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៤ ឈ្មោះ អៀប ម៉េងគុយ ភេទប្រុស ឆ្នាំកំណើត ១៩៩៧ មុខរបរគ្មាន ទីលំនៅភូមិថ្នល់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៥ ឈ្មោះ មឿន សំណាង ភេទប្រុស ឆ្នាំកំណើត១៩៩៩ មុខរបរគ្មាន ទីលំនៅភូមិឈត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៦ ឈ្មោះ គុជ សុខា ភេទប្រុស ឆ្នាំកំណើត ១៩៩៥ មុខរបរគ្មាន ទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង សៀមរាប ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៧ ឈ្មោះ យ៉ាយ ភាព ភេទប្រុស ឆ្នាំកំណើត ១៩៩៤ មុខរបរគ្មាន ទីលំនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៨ ឈ្មោះ ដន ស៊ីណា ភេទប្រុស ឆ្នាំកំណើត ១៩៩៧មុខរបរគ្មានទីលំនៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៩ ឈ្មោះ ផាត់ ផាន ភេទប្រុស ឆ្នាំកំណើត១៩៩៨ មុខរបរគ្មាន ទីលំនៅភូមិបឹងង៉ត ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្ត សៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន) និង

ទី១០ ឈ្មោះ សៀវ កុសល់ ភេទប្រុស ឆ្នាំកំណើត១៩៨០ មុខរបរគ្មាន ទីលំនៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។

សមត្ថកិច្ចដកហូត ម្សៅមេតំហ្វេតាមីន១៨កញ្ចប់ ឧបករណ៍ប្រើប្រាស់ សម្ភារវេចខ្ចប់មួយចំនួន និងទូរស័ព្ទដៃ៩គ្រឿង៕ ប៊ុនរិទ្ធី