ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវបាននគរបាលខណ្ឌ ចំការមនខ្លួនឃាត់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នៅ ត្រង់ចំណុចផ្លូវលេខ១០៥ កែងផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហ៊ំ ពុធវីរៈ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងឈ្មោះ ប៉ោ តារារ័ត្ន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៦ ផ្លូវលេខ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យមានថ្នាំញៀនប្រភេទម្សៅក្រាមសថ្លាហៅម៉ាទឹកកក២កញ្ចប់តូច និងម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌បៃតងលាយខ្មៅពាក់ស្លាកលេខ 1BV-8709 ភ្នំពេញ ។

បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលខណ្ឌចំការមន កំពុងល្បាតក្នុងមូលដ្នានហើយពេលមកដល់ចំណុចខាងលើក៏ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌បៃតងលាយខ្មៅ ពាក់ស្លាកលេខ 1BV-8709 ភ្នំពេញឆ្លងកាត់ពីមុខ។ ដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ចហៅឲ្យឈប់ដើម្បីសុំត្រួតពិនិត្យស្រាប់តែរកឃើញមានថ្នាំញៀនចំនួន២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

image3

image2

image1