ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ផ្សារដើមថ្កូវឃាត់ខ្លួនដកហូតថ្នាំញៀន១០កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណី២ផ្សែងគ្នា ដែលជាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះគ្មានលេខ ច្រកចូលផ្លូវឌឿងហែម កែងនិងផ្លូវមុន្នីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ផ្សារដើមថ្កូវបានអោយដឹងថា ជនសង្ស័យទាំងពីរនាក់បានឃាត់ខ្លួននៅកន្លែងផ្សែងគ្នា ដោយជនសង្ស័យទី១មានឈ្មោះ ឃី សុខេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ២៩M ជាប់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង ម៉ូតូមា៉កហុងដាc125ពាក់ស្លាកលេខភ្នំពេញ1GD.3482បានដកហូតថ្នាំញៀន១កញ្ចប់តូចនៅចំណុចកើតហេតុខាងលើ និងទី២មានឈ្មោះ សោម ភារុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (បានដកហូតថ្នាំញៀនចំនួន៩កញ្ចប់តូច នៅទីតាំងកើតហេតុខាងលើដូចគ្នា ។

សូមបញ្ចាក់ផងដែរថា នៅថ្ងៃកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ផ្សារដើមថ្កូវ បានជិះល្បាតក្នុងមូលដ្ឋាន ហើយប្រទះឃើញជនសង្ស័យទី១ ក៏បានឃាត់ខ្លួននិងដកហូតថ្នាំញៀនបាន១កញ្ចប់តូច យកមកសួរនាំនៅប៉ុស្ដិ៍នគរបាលផ្សារដើមថ្កូវ រហូតសួរនាំរួចបានបន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចកើតហេតុខាងលើ ដោយដកហូតបានថ្នាំញៀន៩កញ្ចប់តូចបន្ថែមទៀត ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ផ្សារដើមថ្កូវ សួរនាំ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ស រស្មី

NKD-36x6_outline