ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពគំម្រាមដកអាវុធប្លន់​យកម៉ូតូម៉ាកZoomer-X នារីម្នាក់ បានសម្រេច

ភ្នំពេញ៖ នារីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាZoomer-X ទើបតែចេញពីធ្វើការខណៈមកដល់ផ្លូវបត់ចូលផ្ទះស្រាប់តែ មាន​ជនសង្ស័យ ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពគំម្រាមដកអាវុធប្លន់​យកម៉ូតូបានសម្រេចហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនដោយសុវត្ថភាព កាលពីវេលាម៉ោង២ និង៣០នាទីយប់ ថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ចំណុចផ្សារដើមគរ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស (ច្រកតូច) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នារីរងគ្រោះឈ្មោះ ហេង វាសនា អាយុ២១ឆ្នាំ មុុខរបរបុគ្គលិកភោជនីយដ្ឋានមួយកន្លែង ស្នាក់នៅភូមិព្រែកគូរ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

បើតាមប្រភពព័ត៌មានពីនារីរងគ្រោះបានប្រាប់ឲ្យដឹងថាកាលយប់កើតហេតុនៅវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ខែកក្ដដាឆ្នាំ​២០១៨​ខ្លួនបានចេញពីធ្វើការនៅភោជនីយដ្ឋានមួយកន្លែង ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាZoomer-X ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ ១FH-៨០០៣ ធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុនីវង្ស ខណៈចូលផ្លូវបេតុងជិតដល់ផ្ទះទៅហើយក៏លិចមុខ​ជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿង ម៉ាកស៊ុយសូគី​លែត​ពណ៌សមិនចាំស្លាកលេខ និងឌ្រីមសង់មិនចាំស្លាកលេខបានមកធ្វើសកម្មភាពគម្រាមដកអាវុធខ្លីបាញ់សម្លាប់ប្រសិនបើមិនឲ្យម៉ូតូខ្លួន ដោយជនសង្ស័យបានដាក់ដៃចូលចង្កេះខោ ឃើញដូចនេះខ្លួនក៏បានចុះពីលើម៉ូតូហើយជនសង្ស័យម្នាក់ចំណោម​៤នាក់បានចុះមកជិះម៉ូតូរបស់ខ្លួនជិះគេចខ្លួនបាត់សម្រោល ។

លុះដល់ម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១៨ នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុន្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ឲ្យជួយស្រាវជ្រាវរកម៉ូតូរបស់ខ្លួន និងចាប់ជនល្មេីសមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់ ៕ ស រស្មី