ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ ប្រើកូនកាំបិត​ភ្ជង់​គំរាម​យក​ទ្រព្យសម្បត្តិ បុរសជនជាតិ​អង់គ្លេសម្នាក់ បានសម្រេចតែត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជំនះ សហការ​ជាមួយ​កំលាំង​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ធ្វើការស្រាវជ្រាវតាមចាប់​​ឃាត់ខ្លួនជនសង្ស័យ៤នាក់ បន្ទាប់ពីប្រើកូនកាំបិត​ភ្ជង់​គំរាម​យក​ទ្រព្យសម្បត្តិ ពីបុរសជនជាតិ​អង់គ្លេសម្នាក់ បានសម្រេចហើយព្យាយាមរត់គេចខ្លួនបាត់ជាង១០ម៉ោង ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង ។

ករណីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ​ថ្ងៃ​ព្រហស្បតិ៍ ​៤​រោច ​ខែ​ស្រាពណ៌​ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើហិង្សា (​យក​កូនកាំបិត​ភ្ជង់​គំរាម​យក​ទ្រព្យសម្បត្តិ​) ដែលប្រព្រឹត្តិកាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង​១​និង​៣០​នាទីរំលងអាធ្រាត្រ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២០​អឺ​ផ្លូវ​លេខ​១៥៤​ភូមិ​ទី​៥​សង្កាត់​ជ័យជំនះ​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​គឺ ៖

១.​ឈ្មោះ​ស៊ុំ តុលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ផ្ទះ​ប្លុក​គីម​ស៊ឺង​ផ្លូវ​លេខ​១៤៤ សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​។​

២.​ឈ្មោះ​មឿន កី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​រត់​ម៉ូតូ​រឺ​ម៉កក​ង់​បី មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​សាមគ្គី​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​

៣.​ឈ្មោះ​នង ម៉ានិត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៥១​អឺ​៣ ផ្លូវ​លេខ​១៥​សង្កាត់​ផ្សារ​ចាស់​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​។​

៤.​ឈ្មោះ​ផាត់ វិច្ឆ័​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​មិន​ពិតប្រាកដ​។​

វត្ថុតាង​ចាប់​យក​បាន ម៉ូតូ​រឺ​ម៉កក​ង់​បី​មួយគ្រឿង​ម៉ាក​C100​កូរ៉េ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​(​ជា​របស់​ជនសង្ស័យ​ឈ្មោះ​មឿន កី​)​។​

ជនរងគ្រោះ​ឈ្មោះ PETER JOHNBOLT ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរ​ទេសចរណ៍ ស្នាក់​នៅ​សណ្ឋាគារ​ស៊ី​វើរ​ថោន ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

សំភា​រះ​បាត់បង់​មាន លុយ​ចំនួន​២៧០​ដុល្លារ​.​ចិញ្ជៀន​មាស​មួយវ​ង្យ​(​តំលៃ​១២០០​ដុល្លារ​).​នាឡិកាដៃ​មួយ​ម៉ាក​Casio​និង​វែន​តា​ការពារ​កំដៅ​មួយ​។​

ក្រោយឃាត់ខ្លួនជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ សមត្ថកិច្ចធ្វើតេសទឹកនោមរកឃើញថា ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ ។​

បច្ចុប្បន្ន​កំពុងជនសង្ស័យកំពុង​ឃាត់ខ្លួនបណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ស តារា