ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ប្រដាប់​អាវុធ​៦​នាក់​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ហុងដា​ស៊េរី​ឆ្នាំ​២០១៥​មួយ​គ្រឿង​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​

​ភ្នំពេញ​ ៖​ ក្រុម​ជនសង្ស័យ​៦​នាក់​ជិះ​ម៉ូតូ​ មិន​ស្គាល់​ម៉ាក​២​គ្រឿង​ប្រដាប់​ ដោយ​កាំភ្លើងខ្លី​មួយ​ដើម​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៥​ ពី​បុរស​ម្នាក់​ឌុ​ប​នារី​ម្នាក់​ ហើយ​គេចខ្លួន​បាត់​ដោយ​សុ​វត្ត​ភាព​ ខណៈ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ពី​ជូន​មិត្តភក្តិ​ឡើង​យន្តហោះ​នៅ​ពោធិ៍​ចិន​តុង​។​

​ហេតុការណ៍​នេះ​បាន​កើត​ឡើ​ត​ កាលពី​វេលា​ម៉ោង​១២​ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​វត្ត​អង់​តា​មេ​ញ​ តាម​បណ្តោយ​ផ្លូវ​២០០៤​ ស្ថិត​ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​យោង​តាម​កា​រៀបរាប់​ពី​ជន​រង​គ្រោះ​ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រួប​គេ​មិត្ត​ក្តិ​៣​នាក់​ទៀត​ជិះ​ម៉ូតូ​២​គ្រឿង​មួយ​គ្រឿង​ម៉ាក​វ៉េវ​ ពណ៌​ខ្មៅ​ ជិះ​គ្នា​២​នាក់​ (​ស្រី​ម្នាក់​ប្រុស​ម្នាក់​)​ និង​មួយ​គ្រឿង​ទៀត​ម៉ាស​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ៨០៦០​ (​ស្រី​ម្នាក់​ប្រុស​ម្នាក់​)​ ដែល​ទើបតែ​មក​ពី​ជូន​មិត្តភក្តិ​ឡើង​យន្តហោះ​នៅ​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង​ ហើយ​ត្រលប់​មក​វិញ​ក្នុង​បំណង​ត្រលប​ទៅ​ផ្ទះ​វិញ​ ។​ ខណៈ​មក​ដល់​ចំណុច​មុខ​វត្ត​អង់​តា​មេ​ញ​ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​៦​នាក់​ ជិះ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​២​គ្រឿង​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ បាន​ជិះ​មក​ក្បែរ​ហើយ​ដក់​កាំភ្លើង​ពី​ចង្កេះ​ភ្ជង់​ឲ្យ​រួប​គេ​ឈប់​ម៉ូតូ​ ។​ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ដណ្តើម​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ មួយ​គ្រឿង​នាំ​គ្នា​ជិះ​គេចខ្លួន​បាត់​ស្រមោល​ ។​

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ប្តឹង​សមត្ថកិច្ច​ដើម្បី​ដាក់​ពាក្យបណ្តឹង​ និង​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​យក​មក​ដាក់ទោស​តាម​ច្បាប់​ ៕​ សុខា​ សែន​ជ័យ​

po4

po5