ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ត្រូវ​សន្ដិសុខ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​លួច​ជ័រកៅស៊ូ​

​ខេត្តតាកែវ ៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ ចំណោម​បក្ខពួក​៤​នាក់​ ត្រូវ​កម្លាំង​នគរ​ បាល​នៃ​អធិការដ្ឋាន​ស្រុក​ព្រៃកប្បាស​ ឃាត់ខ្លួន​ បន្ទាប់​ពី​ពួក​គេ​បាន​គម្រោង​ លួច​ជ័រកៅស៊ូ​របស់​កង​វិស្វកម្ម​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៥​ វេលា​ ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ ស្ថិត​នៅ​ភូមិ​ព្រៃ​ល្វា​ខាងលិច​ ឃុំ​ព្រៃ​ល្វា​ ស្រុក​ព្រៃកប្បាស​ ខេត្ដតាកែវ​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ មៀង​ ប៊ុ​ន​រឿ​ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ស្មាច់​ ឃុំ​ព្រៃ​វិហារ​ ស្រុក​ គងពិសី​ ខេត្ដកំពង់ស្ពឺ​ ចំណែក​បក្ខពួក​ ជនសង្ស័យ​៣​នាក់​ដែល​រត់គេច​ខ្លួន​មាន​ ១-​ឈ្មោះ​ ប៉ច​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ២-​ឈ្មោះ​ ភា​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ចំណែក​ជនសង្ស័យ​ទី​៣​មិន​ស្គាល់ឈ្មោះ​ ។​ ជនសង្ស័យ​ទាំង​៣​នាក់​ដែល​រត់​ រួច​រស់​ នៅ​ឃុំ​ព្រៃ​វិហារ​ ស្រុក​គងពិសី​ ខេត្ដ​ កំពង់ស្ពឺ​ ។​

​បើ​តាម​សម្ដី​លោក​ ជុំ​ ឈឿ​ន​ អធិការ​ នគរបាល​ស្រុក​ព្រៃកប្បាស​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ទាំង​៤​នាក់​ រួម​ជាមួយ​រថយន្ដ​កូរ៉េ​ពណ៌​ស​ គ្មាន​ស្លាក​ លេខ​១​គ្រឿង​ដឹក​ធុងសាំង​ពេញ​ និង​រ៉ឺ​ម៉ក​ ម៉ូតូ​១​គ្រឿង​ដឹក​ប៊ីដុង​ជ័រ​ពេញ​បាន​ចូល​ ទៅ​ធ្វើ​សកម្មភាព​លួច​បង្ហូរ​ជ័រកៅស៊ូ​ចេញពី​ស៊ីទែន​របស់​កង​វិស្វកម្ម​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​ ពេល​កំពុង​ធ្វើ​ សកម្មភាព​ ក៏​ត្រូវ​បាន​គេ​រាយការណ៍​ទៅ​ សមត្ថកិច្ច​ ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ រថយន្ដ​ រួម​ទាំង​រ៉ឺ​ម៉ក​យក​មក​អធិការដ្ឋាន​នគរ​ បាល​ខណ្ឌ​និង​បញ្ជូន​បន្ដ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕

​ជី​សូរ​កា​

Takao-(2)

Takao-(1)

Takao