ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ប​ញ្ចូ​ន​ទៅ​តុលាការ​ពី​បទ​ជូ​ញ​ដូរ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​

​ខេត្ដសៀមរាប​ ៖​ ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​ពីរ​នាក់​និង​វត្ថុ​តាង​ផង​ត្រូវ​បាន​សត​ម្ថ​កិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​បង្ក្រាប​ និង​ចាប់​បញ្ជូន​ទៅ​តុលាការ​ ខណៈ​ពួក​គេ​កំពុង​ ចេញពីផ្ទះ​ទៅ​ចែកចាយ​ ស្ថិត​នៅ​ក្នុងផ្ទះ​ ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​។

​លោក​វរសេនីយ៍ឯក​ ស្រី​ យូ​រ៉ា​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០​ខែមករា​នេះ​ថា​ ជនសង្ស័យ​២​នាក់​ ទី​១-​ឈ្មោះ​ ផា​ន​ ផល្លា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​មុខរបរ​ប​ជាង​ជួសជុល​ទូរស័ព្ទ​ដៃ​(​ជូ​ញ​ដូរ​)​ មានស្រុក​កំណើត​នៅ​ ខេត្តបាត់ដំបង​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ទី​២-​ឈ្មោះ​ រឿ​ន​ កំសត់​ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​លក់​ស៊ុំ​រូបថត​ (​ប្រើប្រាស់​)​ រស់នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​និង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖​ ម្សៅ​គ្រឿ​ម​ពណ៌​ថ្លា​ ៣​កញ្ចប់​ ទម្ងន់​៣,៣៩​ក្រាម​,WY​ម្សៅ​១​កញ្ចប់​ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​CBR​ ពណ៌​ក្រហម​បិទ​ស្គុ​ត​ខ្មៅ​ ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​ 1I-4000​ និង​ស្លាក​លេខ​ទុក​សម្រាប់​ដូរ​ចំនួន​២​ មាន​លេខ​ បន្ទាយ​មាន​ជ័យ​ 1I-3303​ និង​មួយទៀត​ សៀមរាប​ 1G-9909​ ព្រមទាំង​សោ​.​ក​.​ម៉ូតូ​កាច់​រួច​ចំនួន​៣,​ កាំភ្លើង​ខ្យល់​ចំនួន​២​ដើម​,​ កូនសោរ​ផ្ទះ​និង​សោរ​ម៉ូតូ​មួយ​ចំនួន​និង​ឧ​បករ​សម្រាប់​ជក់​មួយ​ចំនួន​ផង​ដែរ​។​

​លោក​វរសេនីយ៍ឯក​ បាន​បន្ត​ទៀត​ថា​ ជនសង្ស័យ​ចំនួន​២​នាក់​និង​វត្ថុ​តាង​ទាំង​អស់នេះ​ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែមករា​ឆ្នាំ​២០១៥​ នេះ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕​
17

16