ព័ត៌មានទាន់ហេតុការណ៍៖

ជន​ជាតិ​ចិន​៦នាក់​ ផ្សព្វ​ផ្សាយ​មុខ​របរ​ម៉ាស្សា​ បង្កប់​សេវាកម្ម​ផ្លូវភេទ​ ត្រូវ​នគរបាល​ខេត្ត​ព្រះសីហនុ​ បង្រ្កាប​បាន​ទាំង​ស្រុង

ខេត្ត​ព្រះសីហនុ​៖ លោក​វរសេនីយ៍ទោ ​ភុល​ ភស្តា​អធិការ​នគរបាល​ក្រុង​ព្រះសីហនុ​ បាន​ឲ្យ​ដឹង​ថាៈ​ ដោយ​អនុវត្តន៍​តាម​ការណែនាំ​ និង​បទបញ្ជា​ របស់លោក ឧត្តមសេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល ខេត្តព្រះសីហនុ​ ដាក់​បទបញ្ជា​ឲ្យ​តាម​ឃ្លាំ​មើល​ និង​ បង្ក្រាប​ឲ្យ​បាន​ ជន​ជាតិ​ចិន​ដែល​ប្រកប​របរ​ខុស​ច្បាប់​នៅ​កម្ពុជា​ ដូច​ជា​កន្លងមក​ មាន​ការ​ដេីរ​ផ្សព្វផ្សាយ​ ចែក​ខិត្តប័ណ្ណ​ម៉ាស្សា​ មាន​រូប​ភាព​ទាក់ទាញ​ បង្កប់​សេវាកម្ម​ផ្លូវភេទ​ បែប​ពេស្យា​ចារ​ ។

នៅ​យប់​ថ្ងៃ​ទី​១២​ ខែ​សីហា​ កន្លង​ទៅ​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​សហការ​គ្នា​ ស្រាវជ្រាវ​ឆ្មក់​ចាប់​បាន​ជនជាតិ​ចិន​ ដែល​ជា​អ្នក​ដេីរ​ផ្សព្វផ្សាយ​ចែក​ខិត្តប័ណ្ណ​ម៉ាស្សា​នោះ​ បាន​ចំនួន​៦​នាក់​ និង​ ដកហូត​បាន​ខិត្តប័ណ្ណ​ ជា​ច្រើន​សន្លឹក​។

លោកឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ស្នងការនគរបាលខេត្ត បានឱ្យ​ដឹង​ថា៖ ពេល​ដែល​ហៅ​អ្នក​ជំនាញ​ មក​ធ្វេី​ការ​បកប្រែ​ភាសា​ចិន​ ក្នុង​ខិត្តប័ណ្ណ​ទាំង​នោះ​ មាន​ន័យ​ត្រឹម​តែ​ សេវាកម្ម​ម៉ាស្សា​ប៉ុណ្ណោះ​ ប៉ុន្តែ​រូបភាព​ វា​បង្កប់​ ទៅ​ជា​ការ​ ផ្សព្វផ្សាយ​អា​ជី​វក​ម្ម​ផ្លូវ​ភេទ​ ឬ​ ពេស្យាចារ ដែល​ជា​អំពេី​ខុស​ច្បាប់​ នៅ​ប្រទេស​កម្ពុជា​។

លោក​ឧត្តម​សេនីយ៍​ស្នងការ​ បាន​បញ្ជាក់​ថា​ បុរស​ជនជាតិ​ចិន​ទាំង​៦នាក់​ នោះ យេីង​បាន​ធ្វេី​ការអប់រំ​ ឲ្យ​ធ្វេី​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ផ្សព្វ​ផ្សាយ​នេះ​ទាំង​ស្រុង​ ពី​ព្រោះ​វា​ជា​អំពេី​ខុស​ច្បាប់​នៅ​កម្ពុជា​ ៕ ឆ្លាម សមុទ្រ