ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនបាញ់ផ្កាយរណបតាមដានសកម្មភាពរបស់កូរ៉េខាងជើង

ជប៉ុនទើបតែបានបាញ់បង្ហោះផ្កាយ រណបសើុបអង្កេតឡើងទៅកាន់តារាវិថី ផែនដី ដើម្បីត្រួតពិនិត្យសកម្មភាពរបស់ ប្រទេសជិតខាងកូរ៉េខាងជើង។

សារព័ត៌មាន Space បានផ្សាយថា ផ្កាយ រណបប្រមូលព័ត៌មាន IGS Radar 5 ត្រូវ បានកាំជ្រួចមីស៊ីល H IIA បញ្ជូនទៅកាន់ តារាវិថីផែនដី ដោយបាញ់បង្ហោះពីមជ្ឈ មណ្ឌលអវកាស Tanegashima ស្ថិតនៅ ភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃទី១៧ ខែមីនា។

អង្គការអវកាសជប៉ុនបានផ្សាយវីដេអូស្តីពីការបង្ហោះផ្កាយរណបខាងលើផងដែរ ប៉ុន្តែមិនបានផ្សាយផ្ទាល់ដូចការបាញ់ បង្ហោះនាពេលមុនៗនោះទេ។ សកម្មភាពខាងលើរបស់ជប៉ុនក្នុងគោលដៅតាមដាន មីស៊ីលរបស់កូរ៉េខាងជើងដែលអាចហោះចូលក្នុងទឹកដីជប៉ុន។

សកម្មភាពខាងលើកើតឡើងក្រោយពេលមានការគំរាមកំហែងកូរ៉េខាងជើង ថានឹងកម្ទេចទីតាំងយោធារបស់អាមេរិក ។

ផ្កាយរណបសើុបការណ៍ត្រូវបានជប៉ុនបាញ់បង្ហោះលើកដំបូងនៅក្នុងឆ្នាំ២០០៣ ហើយការបាញ់បង្ហោះនាពេលនេះ គឺជា លើកទី១៥ហើយ ប៉ុន្តែក៏មានការបាញ់បង្ហោះ ខូចពីរលើកនៅខែវិច្ឆិកា ឆ្នាំ២០០៣។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលសារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៧នេះឲ្យដឹងថា ប្រទេសកូរ៉េខាង ជើងទំនងជាបានធ្វើតេស្ដមីស៊ីលប្លោង ចំនួន៥គ្រាប់ផ្ទុយពីគេដឹងថាបានធ្វើតេស្ដចំនួន៤គ្រាប់ចូលទៅក្នុងសមុទ្រភាគខាង កើតប្រទេសកាលពីថ្ងៃទី៦ ខែមីនាកន្លង ទៅ។ ក្នុងនោះដែរសេចក្ដីរាយការណ៍ថ្មី មួយបានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា មីស៊ីលទី៥ត្រូវបានបញ្ចប់ដោយការបរាជ័យ។

NKD-36x6_outline

ក្រោយពីការធ្វើតេស្ដមីស៊ីលប្លោងនៅថ្ងៃទី៦ ខែមីនា ទីភ្នាក់ងារសារព័ត៌មានកូរ៉េ បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលប្លោងរបស់ខ្លួនចំនួន៤គ្រាប់ ប៉ុន្ដែសារព័ត៌មានកូរ៉េខាងជើងផ្ដោតសំខាន់លើសហរដ្ឋអាមេរិកបានចុះផ្សាយ ឲ្យដឹងថា ប្រទេសកូរ៉េខាងជើងទំនងជា បានធ្វើតេស្ដមីស៊ីលប្លោងរបស់ខ្លួនចំនួន៥គ្រាប់នៅកន្លែងធ្វើតេស្ដ ផ្អែកលើការវិភាគតាមរូបភាពដែលបានចេញផ្សាយដោយភ្នាក់ងារសារព័ត៌មាន KCNA។

ប្រភពព័ត៌មានខាងលើបានឲ្យដឹងទៀត ថា នៅថ្ងៃដែលប្រទេសកូរ៉េខាងជើងបាន ធ្វើតេស្ដមីស៊ីលប្លោងនោះ មេបញ្ជារកងទ័ព ជើងទឹកអាមេរិកលោក Jeff Davis បានថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មានថា “វាមានគ្រាប់មីស៊ីលធ្លាក់ចំនួន៤គ្រាប់ ហើយវាទំនងជាមានចំនួនលើសនេះដែលយើងមិនអាច ដឹងបាន ប៉ុន្ដែមានមីស៊ីល៤គ្រាប់ដែល បានធ្វើតេស្ដដោយជោគជ័យស្របពេលដែលមានសេចក្ដីរាយការណ៍ចុងក្រោយ ថា ទំនងជាគ្រាប់មីស៊ីលទី៥ត្រូវទទួលបរាជ័យ»៕ ម៉ែវ សាធី

aft aft (1)