ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ជម្រើសជាតិអ៊ីតាលីរកឃើញអ្នកចាត់ការថ្មីហើយ

លោក Roberto Mancini អតីតអ្នកដឹកនាំក្រុម Manchester City ត្រូវបានជម្រើសរើសជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិអ៊ីតាលី។

លោក Roberto Mancini វ័យ៥៣ឆ្នាំបានយល់ព្រមចុះកិច្ចសន្យារយៈពេល២ឆ្នាំ ដើម្បីជំនួសតំណែងរបស់លោក Gian Piero Ventura ដែលត្រូវបណ្តេញចេញ ពីតំណែងក្រោយពេលមិនអាចជួយក្រុមអ៊ីតាលីទៅលេងWorld Cupបាន។

នេះគឺលើកដំបូងហើយសម្រាប់ការដឹកនាំក្រុមជម្រើសជាតិរបស់លោក Roberto Mancini។ ប៉ុន្តែគាត់ធ្លាប់ជួយក្រុម Manchester City ឈ្នះជើងឯកជាលីកអង់គ្លេស Premier League ជាលើកដំបូងក្នុងរយៈពេល៤២ឆ្នាំនៃប្រវត្តិសាស្រ្តក្លិបកាលពីឆ្នាំ២០១២។ បន្ទាប់មកគាត់ក៏បានចាកចេញទៅដឹកនាំក្រុម Galatasaray និង Inter Milan មុនពេលផ្លាស់ ទៅកាន់ប្រទេសរុស្ស៊ីដឹកនាំក្រុម Zenit ក្នុងឆ្នាំ២០១៧។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអ៊ីតាលីបានខកខានទៅលេង World Cup នៅក្នុងប្រទេសរុស្ស៊ីជាលើកដំបូងបើគិតចាប់តាំងពីឆ្នាម១៩៥៨មក។ ម្ចាស់ជើងឯកWorld Cup ៤សម័យមួយនេះ ធ្លាក់មកលេខរៀងទី២០នៃលំដាប់របស់ FIFA វិញក្រោយប្រកួតចាញ់ក្រុម ជម្រើសជាតិស៊ុយអែតក្នុងការដណ្តើមកៅអីទៅលេង World Cup នៅប្រទេសរុស្ស៊ី ៕ ដេវីត