ព័ត៌មានទាន់ហេតុការណ៍៖

ជាង​ផ្សារ​ដែក​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ពេល​កំពុង​បំពេញការងារ​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ ជាង​ផ្សារ​ដែក​ម្នាក់​បំពេញការងារ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ លើក​ដែក​រណែង​ទៅ​ប៉ះ​ជាមួយ​ជាមួយ​ខ្សែ​កា​បិ៍​ស្រាត​ពុំ​មាន​ជ័រ​ស្រោប​របស់​ក្រុមហ៊ុន​អគ្គិសនី​ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ធ្លាក់​ពីលើ​ដំបូល​កម្ពស់​ប្រមាណ​៤​ម៉ែត្រ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ កាលពី​វេលា​ម៉ោង​១៥​ និង​១០​នាទី​ ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ នៅ​ត្រង់​ចំណុច​ការដ្ឋាន​សាងសង់​ផ្ទះ​របស់​ឈ្មោះ​ មៀន​លី​ន​ ស្ថិត​ក្នុងភូមិ​ព្រែក​ជ្រៅ​ ឃុំ​រកា​កោង​ ស្រុក​មុខកំពូល​ ។​

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រកា​កោង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ ហ៊ុន​ ហេង​ភេទ​ប្រុស​ឣា​យុ​៣៣​ឆ្នាំ​ មុខរបរ​ជា​ជាងសំណង់​ និង​ជា​ជាង​ផ្សារ​ដែក​ មានស្រុក​កំណើត​នៅ​ភូមិ​តា​សូ​ឃុំ​ឧត្តម​សូ​រិ​យា​ស្រុក​ត្រាំកក់​ខេត្តតាកែវ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ខាងលើ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ និង​ឪពុកក្មេក​រួម​ជាមួយ​ជាងសំណង់​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​មក​ស៊ីឈ្នួល​ធ្វើ​សំណង់​ និង​ផ្សារ​ដែក​ប្រក់​ដំបូលផ្ទះ​ឲ្យ​ឈ្មោះ​ មៀន​លី​ន​ ។​ លុះដល់​វេលា​រសៀល​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​បាន​ឡើង​ទៅ​ផ្សា​មេដំបូល​ដាក់​ដៃរណែង​ប្រក់​ស័ង្កសី​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ពេល​នោះ​ជន​រង​គ្រោះ​បាន​លើក​ដែក​រណែង​ប្រ​វ៉ែ​ង​៦​ម៉ែត្រ​ឡើង​ទៅ​លើ​ដើម្បី​ផ្សា​ដោយ​មិន​បាន​មើល​គ្រប់​ជ្រុងជ្រោយ​ ទើប​បណ្តាល​ឲ្យ​ដែក​ដៃរណែង​ជ្រុល​ទៅ​ប៉ះ​ជាមួយ​ខ្សែ​កា​បិ៍​ស្រាត​ពុំ​មាន​ជ័រ​ស្រោប​របស់​ក្រុមហ៊ុន​អគ្គិសនី​ឆ្លង​ចរន្ត​ឆក់​ធ្លាក់​ពីលើ​មេដំបូល​មក​លើ​ដី​ភ្លាមៗ​មួយ​រំពេច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​នគរបាល​ស្រុក​មុខកំពូល​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ឃើញ​មាន​ស្នាម​រលាត់ស្បែក​នៅ​លើ​ក្បាលពោះ​និង​ទ្រូង​ដោយសារ​ចរន្តអគ្គិសនី​ឆក់​ ក្រៅពី​នោះ​ពុំ​មាន​ស្លា​កល​ស្នាម​អ្វី​ឡើយ​ ។​

​បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​មុខកំពូល​ប្រគល់​ទៅ​ឲ្យ​ឪពុកក្មេក​ឈ្មោះ​សួ​ស​ សេង​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ស្អាង​ជ័យ​

11074135_1861281140763564_6310698662563143017_n

11406851_1861281160763562_5433321975343521135_n (1)

11412420_1861280870763591_7758326921909477277_n


ចែករំលែក៖