ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ជិះម៉ូតូខ្វះការប្រុងប្រយត្ន័បុកគ្នាយ៉ងពេងទំហឹងរងរបួសធ្ងន់ម្នាក់ ស្រាលពីរនាក់

ចែករំលែក៖

ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងម៉ូតូ នឹងម៉ូតូបញ្ច្រាសទិសគ្នាបុកយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់កាលពីវេលាម៉ោង៦.៣០នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទល់មុខផ្ទះជាងម៉ូតូ ស្ថិតនៅភូមិថារ៉ងជង ឃំុអូរជំុ ស្រុកអូរជំុខេត្តរតនគិរី ដែលមានទិសដៅពីជើងទៅត្បូង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូបង្កឈ្មោះ​ យើង សាលូន​ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ មានទីលំនៅភូមិកាំ ឃំុល្អក់ បានរងរបួសស្រាល ។ អ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ខាន់ គូ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម មុខរបរកសិករ មានទីលំនៅភូមិថារ៉ងស្វាយ ឃំុអូរជំុ បានរងរបួសធ្ងន់ឈាមចេញតាមច្រមុះនិងបែកក្បាលខាងឆ្វេង ។ អ្នករួមដំណើរឈ្មោះថាវ ហៀង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករមានទីលំនៅជាមួយគ្នារងរបួសស្រាល ។ ប្រភពបន្តថា ជនរងគ្រោះរបួដធ្ងន់នោះ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។

ករណីគ្រោះថ្នាក់ចរាចរណ៍នោះ បណ្តាលមកពីអ្នកទាំងពីរបើកបរខ្វះការប្រុងប្រយត្ន័ទាំងសងខាង ទើបបណ្តាលឲ្យបុកគ្នាបែបនេះតែម្តង ។

ក្រោយកើតហេតុ ម៉ូតូម៉ាកវេវនិងម៉ាកសុីរុះពណ៌ខ្មៅដូចគ្នាអត់ស្លាកលេខទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកំលាំងជំនាញសម្របសម្រួលតាមក្រោយ ៕ ជីវន្ត័


ចែករំលែក៖