ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចេញផឹកនៅមុខណាហ្គាវើលត្រូវជនសង្ស័យ២នាក់ធាក់ម៉ូតូដួលរបួសធ្ងន់ ហើយក្រុមជនរងគ្រោះដេញបុកវិញផ្លូវម៉ូតូរត់បាត់

ភ្នំពេញ៖​ យុវជនមានគ្នា៤នាក់ បានជិះម៉ូតូ២គ្រឿងចេញពីកន្លែងផឹកស៊ីនៅមុខណាហ្គាវើលបំណងទៅផ្ទះ ខណៈកំពុងជិះតាមផ្លូវស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿងមកធាក់បណ្តាលឲ្យម៉ូតួ១គ្រឿងដួលរងរបួសភ្លាមនោះក្រុមជនរងគ្រោះមួយម៉ូតូទៀតឃើញដូច្នេះ ក៏ដេញតាមតាំងពីចំណុចខាងជើង និងព្រះអង្គជួនណាតរហូតមកដល់ផ្លូវលេខ១១៨កែងនិងផ្លូវស៊ីសុវត្ថិ ទើបជនរងគ្រោះបុកបណ្តាលឲ្យដួលម៉ូតូទាំង២គ្រោះធ្វើឲ្យជនរងគ្រោះរបួសធ្ងន់ម្នាក់ស្រាលម្នាក់ចំណែកជនសង្ស័យបានទុកម៉ូតូចោលរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧​ នៅតាមបណ្តោយផ្លូវសីុសុវត្តិកែងផ្លូវលេខ១១៨​ ស្ថិតក្នុងសង្កាត់ផ្សាថ្មីទី១ខណ្ឌដូនពេញ។

តាមសម្តីនេះរងគ្រោះឈ្មោះម៉ារ៉ាឌីបានឲ្យដឹងថា​ នៅមុនពេលកើតហេតុពួកគេមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងដោយម៉ូតូគ្រឿងម៉ាកហុងដាឌ្រឹមស៊េរីឆ្នាំ២០១៧​ និងមួយគ្រឿងទៀតម៉ាកហ្វីណូ​ ពណ៍ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1AF 6512 ក្នុងម៉ូតូ១គ្រឿងជិះគ្នា២នាក់​ បានទើបតែចេញពីកន្លែងផឹកសីុនៅមុខណាហ្គាវើល​ បំណងទៅផ្ទះនៅម្តុំទួលសង្កែខណះជិះតាមបណ្តោយផ្លូវព្រះសីុសុវត្តិខាងជើងនិងរួូបសំណាក់ព្រះអង្គជួនណាតស្រាប់តែមានជនង្ស័យ២នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកឌ្រឹមសង់​ ស៊េរីឆ្នាំ២០១៧និងមួយគ្រឿងទៀតម៉ាកExciter មិនមានស្លាកលេខបានមកពីក្រោយហើយបានធាក់ម៉ូតូមិត្តភ័ក្តិរបស់គេម៉ាកឌ្រឹមសង់បណ្តាលឲ្យបួសរងរបួសផងដែរ។

ជនរងគ្រោះបានបន្តថា​ ភ្លាមនោះរូបគេក៏បានជិះម៉ូតូដេញតាំងពីចំណុចកើតហេតុរហូតមកដល់ផ្លូវលេខ១១៨កែងនិងផ្លូវស៊ីសុវត្ថិ ទើបរូបគេជិះបំបុកតែម្តងធ្វើឲ្យមិត្តភ័ក្តិម្នាក់ដែលអង្គុយខាងក្រោយរងរបួសធ្ងន់ចំណែករូបគេបែកចញ្ចើមផងដែរ​ ដោយឡែកជនសង្ស័យបានរត់គេចខ្លួនបាត់បន្សល់ទុកម៉ូតូនៅចំណុចកើតហេតុ។

ក្រោយមកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសម្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ

NKD-36x6_outline