ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ជិះម៉ូតូដឹកប្រពន្ធចេញពីធ្វើការត្រូវរថយន្តទេសចរណ៍បើកលឿនជ្រុលបុកពីក្រោយធ្លាក់ប្រពន្ធចូលក្រោយឡានកិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តក្រុមហ៊ុនទេសចរណ៍មួយគ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលបុកប្តីប្រពន្ធមួយគូ កំពុងជិះម៉ូតូឌុបគ្នា ចេញពីធ្វើការបណ្តាលឲ្យស្លាប់ប្រពន្ធ​ ប្តីរងរបួសស្រាល​ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង០០នាទី​ ល្ងាច ថ្ងៃទី​ ២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិតតាមបណ្តោយផ្លូវក្រវាត់ក្រុង​ (ផ្លូវ៣០ម៉ែត្រ)​ ក្នុងភូមិទីទុយ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះ(ស្លាប់) មានឈ្មោះ​ ភិម​ ផល្លី​ អាយុ៣១ឆ្នាំ​ មុខរបបកម្មការិនីរោងចក្រ​ ទីលំនៅក្នុងភូមិខ្តបរុន​ ឃុំស្រែចែង​ ស្រុកជុំគីរី​ ខេត្តកំពត​ ។ រីឯប្ដីជាអ្នកឌុបរងរបួសស្រាលមានឈ្មោះ​ ជូន​ ពិសិត​ អាយុ២៨ឆ្នាំ​ ជាជាងសំណង់​ ។

តាមសម្តីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុប្តីប្រពន្ធមួយគូរបានជិះម៉ូតូធន់ធំមួយគ្រឿង​ ម៉ាក​ MSX ឌុបគ្នាចេញពីធ្វើការរោងចក្រ​ ធ្វើដំណើរតាមបណ្តោយផ្លូវ៣០​ម៉ែត្រ ទិសដៅពី​កើតទៅលិច​ក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រុងប្រភេទដឹកភ្ញៀវទេសចរណ៍មួយគ្រឿងបានបើកបរស្របទិសគ្នាជាមួយម៉ូតូយ៉ាងលឿន​ ហើយទំនងចាប់ហ្វ្រាំងមិនទាន់ ក៏បានជ្រុលល្បឿនបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹងបណ្តាលស្ត្រីជាប្រពន្ធ​ដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូខ្ទាតចូលក្រោមកង់រថយន្តកិនធ្លាយក្បាលស្លាប់យ៉ាងអាណោចអាធ័ម​ ឬឯប្តីបានរងរបួសស្រាល​ ចំណែកម៉ូតូត្រូវបានរថយន្តអូសក្រោយរថយន្តជាច្រើនម៉ែត្របណ្តាលឆាប់ឆេះខ្ទេចតែម្តង​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖