ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូម៉ាក DUK ទៅទិញនំគ្រក់ មិនទាន់បានទិញផង ប៉ូលិសចាប់ខ្លួន ស្មានថា ពាក់ព័ន្ធបទល្មើស

ភ្នំពេញ ៖ យុវជន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលពួកគេជិះម៉ូតូគ្មានស្លាកលេខចូលទៅក្នុងប្លុកភូមិត្រពាំងឈូក ។

ករណីឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចណុចភូមិ បុរីកម្មករ (អតីតភូមិត្រពាំងឈូក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យុវជនទី១ ឈ្មោះ ជឹម សារឿង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងទី២ ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតស្រុកអង្គតាសោម ខេត្តតាកែវ ។

សមត្ថកិច្ចបានអោយដឹងថា មុននឹងឃាត់ខ្លួនយុវជនទាំងពីរនាក់ខាងលើ ខណៈដែលកម្លាំងសមត្ថកិច្ចបានល្បាតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូ១គ្រឿង ម៉ាក DUK ពណ៍ខ្មៅ លាយស គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត ហើយក៏ដេញតាមរហូតមកដល់ចំណុចខាងលើបានឃាត់ត្រួតពិនិត្យដោយពុំមានឯក្សាគ្រប់គ្រាន់ ទើបឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លា ។

NKD-36x6_outline

ក្រោយពីសាកសួរ និងត្រួតពិនិត្យរួច សមត្ថកិច្ចបានដកហូតម៉ូតូទុកបណ្តោះអាសន្ន និងអនុញ្ញាតឲ្យយុវជនទាំង២នាក់នេះត្រឡប់ទៅផ្ទះវិញ ដើម្បីយកឯសារមកយកម៉ូតូត្រឡប់ទៅវិញ ។

នៅចំពោះមុខសមត្ថកិច្ច យុវជនទាំង២នាក់បានឆ្លើយថា មុននឹងសមត្ថកិច្ចឃាត់ខ្លួនរូបគេបានជិះម៉ូតូខាងលើចេញពីផ្ទះក្នុងគោលបំណងទៅចំណុចខាងលើដើម្បីទិញនំគ្រក់ហូប តែមិនទាន់បានទិញផង ស្រាប់តែសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕ តុង សីហា

តុងសីហា (3)

តុងសីហា (2)

តុងសីហា (1)

តុងសីហា

Leave a Reply