ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកស្របពេលផ្លូវងងឹតក៏ជ្រុលចង្កូតទៅបុករ៉ឺម៉ក់ដឹកដែកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់

 

ភ្នំពេញ៖ ជាញឹកញាប់ណាស់ដែលនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចាប់ពីម៉ោង៦ព្រលប់ឡើងទៅ គឺនៅតាមផ្លូវនោះបានងងឹតសូន្យឈឹងតែម្ដង ហើយក៏បង្កឲ្យប្រជាពលរដ្ឋជាច្រើនពិបាកធ្វើដំណើរ និងអ្នកខ្លះបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ រហូតមានដល់បាត់បង់ជីវិតជាច្រើននាក់ផងដែរ ។

ជាក់ស្ដែង នៅវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ មាន យុវជន២នាក់បានជិះម៉ូតូហុងដាឌ្រីម ឌុបគ្នាក្នុងល្បឿនលឿន ស្របពេលផ្លូវងងឹតផងនោះ ក៏បានជ្រុលទៅបុកនឹងរ៉ឺម៉កដឹកដែកពីក្រោយពេញទំហឹងបណ្ដាលឲ្យម្នាក់ស្លាប់នៅនឹងកន្លែង ឯម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្នុងនោះក៏មានបុរសម្នាក់ទំនងជាភាគីខាងម៉ូតូរ៉ឺម៉កដឹកដែកបានធ្លាក់ពីលើរ៉ឺម៉ករងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងស្ថិតនៅត្រង់ចំណុចបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិព្រែតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតខាងលើមាន ឈ្មោះ ទី១ ជួន សុភានិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាជាងដែក មានស្រុកកំណើតនៅភូមិចំការតាម៉ូយ ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង និងស្នាក់នៅឃ្លាំងផ្សាដែក យីហោ ផបតាយ ម្តុំតាខ្មៅ ឯទី២បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ មានឈ្មោះ ជួប យីម ភេទប្រុស អាយុ ២០ ឆ្នាំ មានស្រុកកំណើត និងរស់នៅជាមួយគ្នា ។ ដោយឡែកម្នាក់ទៀតទំនងជាភាគីខាងរ៉ឺម៉កដឹកដែក ហើយបានរងរបួសធ្ងន់ និងមិនបានស្គាល់អត្តសញ្ញាណ ព្រោះភ្លាមៗរថយន្តសង្គ្រោះបន្ទាន់បានដឹកយកទៅមន្ទីរពេទ្យ ។

NKD-36x6_outline

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ គឺមានយុវជនរងគ្រោះ២នាក់ បានជិះម៉ូតូគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1AG.3495 បានធ្វើដំណើតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បួងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកនឹងរ៉ឺម៉កដឹកដែកពីក្រោយ ដែលបើកស្របគ្នា ចំពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែង ឯម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយ ក្នុងនោះក៏មានបុរសម្នាក់ទំនងជាភាគីខាងម៉ូតូរ៉ឺម៉កដឹកដែកបានធ្លាក់ពីលើរ៉ឺម៉ករងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ ភាគីខាងរ៉ឺម៉កដឹកដែកបានព្យាយាមបើកគេចខ្លួនរហូតទៅប៉ះជាមួយម៉ូតូមួយគ្រឿងទៀត ដែលជិះបញ្ច្រាសគ្នា តែសំណាងល្អរងរបួសស្រាល ចំណែករ៉ឺម៉កម៉ូតូបានបើកគេចខ្លួនបាត់ស្រមោល ។ បន្ទាប់ក្រោយមក សពជនរងគ្រោះទាំង២នាក់ត្រូវបានក្រុមគ្រួសារឲ្យរថយន្តសាមុយ ដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅប៉ុស្ដិ៍ចាក់អង្រែលើដើម្បីរក្សារង់ចាំប្រគល់ឲ្យទៅក្រុមគ្រួសារនៅពេលក្រោយ ៕ ភារ៉ា ដង្កោ

IMG_1519 IMG_1522 IMG_1527 IMG_1540 IMG_1543