ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿន​មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងបត់ឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់៣នាក់

ភ្នំពេញ៖ យុវជន៣នាក់រងរបួសធ្ងន់​ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ​ ខណៈដែលម៉ូតូមួយគ្រឿងជិះលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងបទឆ្លងបញ្ច្រាសផ្លូវ ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់​ ថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៦​ នៅតាមបណ្ដោយផ្លូវសហព័ន្ឋរុស្ស៊ី​ កែងនឹងផ្លូវលេខ១០៩​ ស្ថិតក្នុងសង្កាត់មនោរម្យខណ្ឌ7មករា​ រាជធានីភ្នំពេញ ។

ប្រភពភ័ព៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគឺ​ មានម៉ូតូមួយគ្រឿងម៉ាកហង់ដាឌ្រីមសេរី២០០៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1F.2757 ដែលជិះតែម្នាក់ឯងក្នុងទិសដៅពីកើតមកលិច​ តាមបណ្ដោយសហព័ន្ឋរុស្ស៊ី ហើយមកដល់កែងផ្លួវ១០៩​ ក៏បានបត់ឆ្វេង ឆ្លងបញ្ច្រាសផ្លូវ​ ខណៈបត់បានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហង់ដាប៉ិច​ ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ 1BQ,5781​ ដោយជិះគ្នាពីរនាក់​ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនយ៉ាងលឿន​ ហើយក៏បានបុកម៉ូតូ ដែលកំពុងឆ្លងនោះចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូជិះឆ្លងផ្លូវបាក់ជើងស្ដាំម្ខាង​ រីឯភាគីខាងយុវជនជិះឌុបគ្នាពីរនាក់នោះ រងរបួសធ្ងន់ផងដែរ ។

ក្រោយពេលកើតហេតុ​ រថយន្តសាមុយបានមកដឹកជនរងគ្រោះទាំង៣នាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត​ភ្លាមៗ​ ។ រីឯកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងវាស់វែងយកម៉ូតូទាំង២គ្រឿងនោះ​ ទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕ ជីម​ ភារ៉ា​ ដង្កោ

IMG_0111

IMG_0107

IMG_0097

IMG_0093

IMG_0116