ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ជិះម៉ូតូលឿន មិនគោរពភ្លើងស្តុប ជ្រុលទៅបុករ៉ឺម៉ក បណ្ដាលឲ្យយុវជនពីរនាក់ រងរបួសធ្ងន់ និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បាន រងរបួសធ្ងន់ និងស្រាលសន្លប់ស្ដូកស្ដឹង នឹងថ្នល់ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់ក្នុង ល្បឿនមិនគោរពភ្លើងស្តុប ជ្រុលទៅបុករឺម៉កដឹកបន្លែកំពុង ឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរ៉ឺម៉កក្រឡាប់ផ្ងារជើង រួចត្រូវម្ចាស់ក្រឡាប់មកវិញ បើកគេចបាត់ស្រមោល ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនឹងផ្លូវ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ក្រុងភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ជិះម៉ូតូ ឌ្រីមសង់ ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង 1B2458 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅ ជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ខាងមិនព្រមឈប់ភ្លើងស្តុបចរាចរណ៍ទេ បានជ្រុលទៅបុករ៉ឺម៉កដឹកបន្លែ ចំកន្ទុយចំហៀងខាងក្រោយ បណ្ដាលរងរបួសធ្ងន់ និងស្រាល ចំណែករ៉ឺម៉កក្រឡាប់ផ្ងារជើង ត្រូវម្ចាស់ក្រឡាប់មកវិញ បើកគេចខ្លួនបាត់ ។

ក្រោយហេតុការណ៍ជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកម៉ូតូរងគ្រោះ ត្រូវសមត្ថកិច្វប៉ុស្តិទួលស្វាយព្រៃ២យកទៅរក្សារទុករង់ចាំសាច់ញាតិ យកឯកសារមក និងប្រគល់ជូនវិញ ៕ សុខា


ចែករំលែក៖