ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូ បុកពីក្រោយរថយន្តពេញទំហឹង របួសធ្ងន់២នាក់

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលទៅបុកពីក្រោយរថយន្តហុីយ៉ាន់ដាយ រងរបួសធ្ងន់ទាំង២នាក់កាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្តុបច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បុរសរងគ្រោះទាំងពីរនាក់ខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ ដោយពួកគាត់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយម៉ូតូម៉ាកស្មាស់រីវូ ពណ៌ខៀវ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-2018 ។ ចំណែក រថយន្តដែលចតនៅចំណីផ្លូវត្រូវម៉ូតូបុកពីក្រោយ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1281 ។

ប្រភពកន្លែងកើតហេតុថា រថយន្តហុីយ៉ាន់ដាយ បានចតនៅលើចំណីផ្លូវជាប់ស្ទុបច្បារអំពៅ ពេលនោះ បុរស២នាក់ជិះម៉ូតូឌុបគ្នាទិសដៅពីលិចទៅកើតល្បឿនយ៉ាងលឿន ជ្រុល បុករថយន្តហុីយ៉ាន់ដាយពីក្រោយ បណ្ដាលឲ្យបោកក្បាលនឹងរថយន្ត រងរបួសយ៉ាងធ្ងន់ ចំណែកម៉ូតូ ខូចខាតខាងមុខ ។

NKD-36x6_outline

ជនរងគ្រោះទាំង២នាក់ ត្រូវ រថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដោយឡែក រថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចមូលដ្ឋានវាស់វែង រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមក្រោយ ៕ ភារ៉ា ដង្កោ