ព័ត៌មានទាន់ហេតុការណ៍៖

ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ត្រូវ​ក្មេង​ស្ទាវ​បើក​បុក​ដួល​បោក​ក្បាល ​ស្លាប់ ​ម្នាក់​រង​របួស​ម្នាក់​នៅ​កៀនស្វាយ

ខេត្ដកណ្ដាល​ ៖​ ស្ដ្រី​វ័យ​ចំណាស់​ម្នាក់​ បាន​ស្លាប់​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​រយៈពេល​១០​ ម៉ោង​ ចំណែក​យុវជន​ម្នាក់​ទៀត​រង​របួស​ ស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​លើ​កំណាត់​ផ្លូវ​ ជាតិ​លេខ​១១០​ កាលពី​វេលា​ម៉ោង​៤​និង​ ១០​នាទី​រសៀល​ ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​ ២០១៥​ នៅ​ក្នុងភូមិ​-​ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ ផ​ន​ នឿ​ន​ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ មាន​ទីលំនៅ​ ចំណុច​កើតហេតុ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ គុប​សេ​៩០​ ពាក់​ស្លាក​លេខ​ កណ្ដាល​ ១A-៤០០៥​ បាន​ស្លាប់​ពេល​ដឹក​មក​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ ១០​ម៉ោង​។​ ជន​រង​គ្រោះ​ម្ខាង​ទៀត​ឈ្មោះ​ គង់​ សុភា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ជា​ សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រែក​តា​នុប​ រង​ របួសស្រាល​ មាន​ទីលំនៅ​កន្លែង​កើត​ ហេតុ​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌​ស​ ពាក់​ស្លាក​ លេខ​ ភ្នំពេញ​ ១CV-៨៨៥៦​ ។

​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ស្ដ្រី​វ័យ​ចំណាស់​ ខាងលើ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ចំណែក​យុវជន​ម្នាក់​ទៀត​ជិះ​ ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ស្របគ្នា​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្ដ្រី​រង​ គ្រោះ​ដែល​បើក​ម៉ូតូ​នៅ​ខាង​មុខ​បាន​បត់​ឆ្វេង​ គ្រានោះ​យុវជន​ដែល​ជិះ​ម៉ូតូ​ស្គូ​ពី​ បើក​ក្នុង​ល្បឿន​លឿន​គេច​មិន​ទាន់​បាន​ បុក​ចំ​ពីក្រោយ​បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ លើ​ផ្លូវ​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​មក​ សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​។​ ដោយ​ ឡែក​យុវជន​ដែល​បើក​បុក​របួសស្រាល​។​

​លោក​ព្រំ​ សំណាង​ អធិការរង​នគរបាល​ ស្រុក​កៀនស្វាយ​ទទួល​ការងារ​សណ្ដាប់​ ធ្នាប់​ចរាចរណ៍​បានឱ្យ​ដឹង​ថា​ ករណី​នេះ​ កើតឡើង​ដោយ​ការ​បើកបរ​មិន​ប្រយ័ត្ន​ ទាំង​អ្នក​បត់​ឆ្លងផ្លូវ​និង​អ្នក​ជិះ​ផ្លូវត្រង់​។​ រយៈពេល​ជាង​១០​ម៉ោង​ ក្រោយ​ការ​ដឹក​ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្ដ្រី​រង​ គ្រោះ​បាន​ស្លាប់​ ហើយ​បាន​ដឹក​ត្រឡប់​ មក​ផ្ទះ​វិញ​ ។​ ចំពោះ​ម៉ូតូ​ទាំង​២​គ្រឿង​ ត្រូវ​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អ​ធិ​ ការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​៕

3

4

5

6