ព័ត៌មានទាន់ហេតុការណ៍៖

ជិះ​ម៉ូតូ​ទៅ​ទារ​លុយ​គេ​ ត្រូវ​ចោរ​ ឆក់​ខ្សែ​ក​មាស​ អស់​៣​ជី​

ចែករំលែក៖

​ ​ខេត្តរតនគិរី​ ៖​ ស្ដ្រី​ម្នាក់​ត្រូ​ច​ចោរឆក់​ខ្សែ​ក​មាស​អស់​៣​ជី​ ខណៈ​រូប​គាត់​កំពុង​ ជិះ​ម៉ូតូ​ ឌុ​ប​កូន​ទៅ​ទារ​លុយ​អ្នក​ដែល​ជំពាក់​ បង្ក​ការ​ភ្ញាក់ផ្អើល​ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៥​ តាម​ផ្លូវ​ក្រាល​កៅស៊ូ​ ត្រង់​ចំណុច​ភូមិ​អូរ​រមៀក​ សង្កាត់​ ឡា​បាន​សៀ​ក​ ក្រុង​បាន​លុង​ ។​

​ ​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ គង់​ ផា​ន្នី​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ភូមិ​ទេស​អន្លុង​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ។​
​ ​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ពេល​ដែល​នាង​កំពុង​ជិះ​ម៉ូតូ​ ឌុ​ប​កូន​ទៅ​ដើរទារ​លុយ​អ្នក​ដែល​ជំពាក់​ ពេល​ដែល​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​ជន​ មិន​ស្គាល់​មុខ​ម្នាក់​ជិះ​ម៉ូតូ​តាម​មក​ពីក្រោយ​ម៉ូតូ​របស់​នាង​ ។​ បន្ទាប់​មក​គេ​ក៏​បាន​ជិះ​មក​ ប្រកៀក​នាង​ ហើយ​ក៏​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ដែល​នាង​ពាក់​នៅ​នឹង​ក​ មាន​ទម្ងន់​៣​ជី​ ហើយ​ ក៏​បាន​គេចខ្លួន​បាត់​តែ​ម្ដង​ ។​

​ ​ទាន់​ទិន​នឹង​ករណី​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ឡើង​ដោយ​ក្ដី​បារម្ភ​ថា​ នៅ​ក្នុង​ខេត្ត​ រតនគិរី​នា​ដើមឆ្នាំ​២០១៥​នេះ​ មាន​ករណី​ឆក់​២​ករណី​ទៅ​ហើយ​ តែ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​អាច​ វែកមុខ​ចោរ​បាន​នៅឡើយ​ទេ​ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​លើ​សុវត្ថិភាព​ទ្រព្យ​ របស់​ពួក​គាត់​។​ ពួក​គាត់​បាន​សំណូមពរ​ដល់​កម្លាំង​នគរបាល​មាន​សមត្ថកិច្ច​ ឲ្យ​ជួយ​រកមុខ​ ចោរឆក់​នេះ​ឲ្យ​ឃើញ​មក​ផ្ដន្ទាទោស​ផង​ ដើម្បី​ការពារ​សុវត្ថិភាព​ឲ្យ​ពួក​គាត់​មាន​ទំនុកចិត្ត​ និង​ ភាព​កក់ក្ដៅ​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

Uch-savuth-(3)

Uch-savuth-(2)

Uch-savuth


ចែករំលែក៖