ព័ត៌មានទាន់ហេតុការណ៍៖

ជិះ​ម៉ូតូ​ធំ​បុក​រ៉ឺ​ម៉ក​ដឹក​ទឹក​របួសធ្ងន់​២​នាក់​នៅ​កៀនស្វាយ​

​ខេត្ដកណ្ដាល​ ៖​ បុរស​២​នាក់​រង​របួស​ ធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ អ្នក​ជិះ​ម៉ូតូ​ធំ​បើក​បុក​អ្នក​រត់​រ៉ឺ​ម៉ក​ដឹក​ទឹក​លក់​តាម​ភូមិ​នៅ​គ្រា​ដែល​អ្នក​បើក​រ៉ឺ​ម៉ក​ ដឹក​ទឹក​បើកបរ​មិន​ប្រុង​ប្រយ័ត្ន​បត់​កាត់​ ទទឹង​ផ្លូវ​ កាលពី​វេលា​ម៉ោង​១២​និង​១០​ នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ចន្លោះ​គីឡូ​ ម៉ែត្រ​លេខ​៣១-៣២​ ភូមិ​កណ្ដាល​ ឃុំ​ បន្ទាយដែក​ ស្រុក​កៀនស្វាយ​ ខេត្ដ​ កណ្ដាល​ ។​

​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ធំ​មិន​ស្គាល់​ អត្ដសញ្ញាណ​នោះ​ទេ​ រង​របួស​បែកក្បាល​ ចំហៀង​ខាងស្ដាំ​ ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក​ ពណ៌​ ក្រហម​-​ខ្មៅ​គ្មាន​ស្លាក​លេខ​។​ ជន​រង​ គ្រោះ​ម្ខាង​ទៀត​ឈ្មោះ​ វង​ សុវណ្ណ​ ភេទ​ ប្រុស​ អាយុ​៣៥​ឆ្នាំ​ បើក​រ៉ឺ​ម៉ក​ដឹក​ទឹក​ លក់​តាម​ភូមិ​ មាន​ទីលំនៅ​កន្លែង​កើត​ ហេតុ​រង​របួស​បាត់ជើង​ខាងឆ្វេង​។​ ជន​រង​ គ្រោះ​ទាំង​២​នាក់​ ត្រូវ​បាន​គេ​ដឹក​មក​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កៀន​ ស្វាយ​ទាំងអស់​គ្នា​ ។​

​លោក​ ហង្ស​ ផា​ន់​ណា​រ៉ា​ នាយ​ផ្នែក​ នគរបាល​សណ្ដាប់ធ្នាប់​ចរាចរណ៍​ស្រុក​ កៀនស្វាយ​បានឱ្យ​ដឹង​ថា​ តាម​សាក្សី​ ឃើញ​ហេតុការណ៍​ គឺ​មុន​ពេល​គ្រោះ​ ថ្នាក់​ម៉ូតូ​ទាំង​២​គ្រឿង​បើកបរ​ក្នុង​ទិស​ ដៅ​ស្របគ្នា​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​។​ លុះ​ ទៅ​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​អ្នក​ បើក​រ៉ឺ​ម៉ក​ដឹក​ទឹក​បើក​នៅ​ពីមុខ​បត់​ឆ្លង​ ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​ពេល​បត់​ដល់​កណ្ដាលផ្លូវ​ស្រាប់​ តែ​អ្នក​ជិះ​ម៉ូតូ​ធំ​ទៅ​ដល់​បុក​អ្នក​បើក​រ៉ឺ​ម៉ក​ ពេញទំហឹង​បណ្ដាល​ឱ្យ​របួសធ្ងន់​ទាំង​២​ នាក់​តែ​ម្ដង​។​ បច្ចុប្បន្ន​ម៉ូតូ​ទាំង​២​គ្រឿង​ ត្រូវ​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អ​ធិ​ ការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ ដោះស្រាយ​តាម​ច្បាប់​ ៕​ សណ្ដោស​

Sandos002-(4)

Sandos002

Sandos002-(1)

Sandos002-(2)

Sandos002-(3)