ព័ត៌មានទាន់ហេតុការណ៍៖

ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​ត្រូវ​រថយន្តក្រុង​បុក​ពីក្រោយ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​

ខេត្តកំពង់ឆ្នាំង​ ៖​ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​ និង​ ២​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​នៅ​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ករ​ឡើង​ដោយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ បាន​បុក​ម៉ូតូ​ពីក្រោយ​ ជិះ​ឌុ​ប​គ្នា​៣​នាក់​ ។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ក្នុងភូមិ​អូរ​រំចេក​ ឃុំ​ចក​ ស្រុក​បរិបូរ​ណ៌​ ខេត្តកំពង់ឆ្នាំង​ ។​

​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​ ១-​ឈ្មោះ​ស​ សា​រិ​ន្ទ​ ភេទ​ស្រី​ អាយុ​៥៤​ឆ្នាំ​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ២-​ឈ្មោះ​ ស​ ស៊ី​ម​ ភេទ​ប្រុស​ អាយុ​៦៦​ឆ្នាំ​ ត្រូវជា​បង​បង្កើត​របស់​ស្ត្រី​ខាងលើ​ ជា​អ្នកបើកបរ​ម៉ូតូ​ រង​របួសធ្ងន់​ និង​៣-​ឈ្មោះ​ផែន​ សេង​លាភ​ ភេទ​ស្រី​ អាយុ​៦​ឆ្នាំ​ រង​របួសធ្ងន់​ ។​ ជន​រង​គ្រោះ​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ហេតុ​ខាងលើ​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១០​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ព្រៃវែង​ 1B-3640​ ឌុ​ប​គ្នា​៣​នាក់​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ (​បាត់ដំបង​-​ភ្នំពេញ​)​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ ម៉ូតូ​បាន​បត់​ចូល​ផ្ទះ​ក៏​ត្រូវ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ របស់​ក្រុម​លី​ហុង​ទេសចរណ៍​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-3465​ ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ បុក​ពីក្រោយ​ពេញ​មួយ​ទំហឹង​តែ​ម្តង​ ។​

​ក្រោយ​ពេល​កើ​ហេតុ​ជន​រង​គ្រោះ​ដែល​ រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ រីឯ​មធ្យោបាយ​បង្ករ​ត្រូវ​បាន​គេ​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរ​ណ៌​ រង់ចាំ​ធ្វើការ​ដោះស្រាយ​ ទៅ​តាម​ច្បាប់​ ៕​ ច​ន្ថា​

jblqhez0

odtiszki