ព័ត៌មានទាន់ហេតុការណ៍៖

ជិះ​ម៉ូតូ​បុក​ចំហៀង​រថយន្ត​ដួល​បោក​ក្បាល​រង​របួសធ្ងន់​ទាំង​២​នាក់​

ចែករំលែក៖

​ខេត្តរតនគិរី​ ៖​ បុរស​២​នាក់​រង​របួសធ្ងន់​ ដោយសារ​ជិៈ​ម៉ូតូ​យ៉ាង​លឿន​ ពី​កើត​ទៅ​លិច​ បុក​រថយន្ត​ដឹក​ដី​ មួយ​គ្រឿង​នៅ​វេលា​ម៉ោង​ ៦​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ ភូមិ​អូ​រក​ន្ទិ​ល​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ខាងលើ​ គេ​ឃើញ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ បើកបរ​ពី​ត្បូង​ទៅ​ជើង​ លុះដល់​ផ្លូវបំបែក​ជា​៤​ ម៉ូតូ​ក៏​បាន​បើក​បុក​ចំហៀង​ផ្នែក​ខាងស្តាំ​ នៃ​រថយន្ត​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់ជាតិ​រង​របួសធ្ងន់​សន្លប់​មិនដឹង​ខ្លួន​ នេះ​ដោយសារ​អ្នក​ជិះ​ម៉ូតូ​មិន​មាន​ពាក់មួក​សុវត្ថិភាព​ ។​ បុរស​ទាំង​២​នោះ​ទី​១​ ឈ្មោះ​ វ៉ា​ត​ គោ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ធ្វើ​សំណង់​ ជា​អ្នក​បើក​រង​របួសធ្ងន់​ ទី​២​ឈ្មោះ​ ភ្លៀក​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ធ្វើ​សំណង់​ ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ 1A-8693​ អ្នក​ ទាំង​២​ មាន​ទីលំនៅ​ភូមិ​ទេស​អន្លុង​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​។​ រីឯ​រថយន្ត​ដឹក​ដី​នោះ​ដឹង​ថា​ ម៉ូតូ​បុក​ហើយ​ក៏​ជាន់​ល្បឿន​បន្ថែម​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ចំណែក​រថយន្ត​ដឹក​ដី​សមត្ថកិច្ច​ កំពុង​ស្រាវជ្រាវ​រុករក​បន្ត​ទៀត​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

Uch-savuth003-(2)

Uch-savuth003

Uch-savuth003-(1)


ចែករំលែក៖