ព័ត៌មានទាន់ហេតុការណ៍៖

ជិះ​ម៉ូតូ​បុក​ត្រាក់ទ័រ​ស្រប​ ទិស​​គ្នា​ស្លាប់​ម្នាក់​រង​របួសធ្ងន់​ម្នាក់​

​​ខេត្ដបាត់ដំបង​ ៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​បង្ក​ដោយ​ អ្នក​បើក​ម៉ូតូ​ទៅ​បុក​ត្រាក់ទ័រ​ដែល​កំពុង​ បើក​ស្រប​ទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឱ្យ​ អ្នក​បើក​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​ ហើយ​អ្នក​រួម​ដំណើរ​បាន​រង​របួសធ្ងន់​ ។​

​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៧​និង​១៥​នាទី​នៅ​ភូមិ​អូ​តា​ប៉ុន​ ឃុំ​ ពេជ្រ​ចិន្ដា​ ស្រុក​ភ្នំព្រឹក​ ខេត្ដបាត់ដំបង​ ។​

​នគរបាល​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ដែល​បាត់​បង់ជីវិត​ឈ្មោះ​ ខាត់​ ថុ​ល​ ភេទ​ ប្រុស​ អាយុ​២៣​ឆ្នាំ​ រីឯ​អ្នក​រួម​ដំណើរ​ដែល​ រង​របួសធ្ងន់​ឈ្មោះ​ ស៊ួ​ សំ​អូន​ ភេទ​ស្រី​ អាយុ​៥៥​ឆ្នាំ​ អ្នក​ទាំង​២​រស់នៅ​ភូមិ​ទួល​ ជ្រៃ​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក​ ខេត្ដ​បាត់ដំបង​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ អ្នក​បើក​ត្រាក់ទ័រ​ ក្រោយ​កើតហេតុ​បាន​បើក​ទៅ​ មុខ​គេចខ្លួន​បាត់​ ដោយ​បន្សល់​ទុក​ជន​រង​ គ្រោះ​នៅ​នឹង​កន្លែង​កើតហេតុ​ប៉ុណ្ណោះ​ ។​ បើ​តាម​សាក្សី​និយាយ​ថា​ មុន​ពេល​កើត​ ហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ទាំង​២​ នាក់​ ធ្វើ​ដំណើរ​តាម​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1N-4740​ បើកបរ​ស្រប​ទិស​ គ្នា​ជាមួយនឹង​អ្នក​បើក​ត្រាក់ទ័រ​ ។​ លុះ​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ អ្នក​បើក​ ម៉ូតូ​ខាងលើ​បាន​បើក​បុក​ត្រាក់ទ័រ​ពេញ​ ទំហឹង​បណ្ដាល​ឱ្យ​ដួល​ស្លាប់​ខ្លួនឯង​និង​អ្នក​ រួម​ដំណើរ​ពីក្រោយ​របួសធ្ងន់​តែ​ម្ដង​។​

​សាកសព​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ ប្រគល់​ឱ្យ​សាច់ញាតិ​ ហើយ​អ្នក​រង​របួស​ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។​ ចំពោះ​ម៉ូតូ​ជន​រង​គ្រោះ​ សមត្ថកិច្ច​យក​ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ ស្រុក​ភ្នំព្រឹក​ ដើម្បី​ស្វែងរក​ត្រាក់ទ័រ​ដែល​ ពាក់ព័ន្ធ​ករណី​គ្រោះ​ចរាចរណ៍​ខាងលើ​នេះ​ មក​សម្រួល​និង​ដោះស្រាយ​ជាមួយ​ជន​រង​គ្រោះ​ ៕

1

2

3