ព័ត៌មានទាន់ហេតុការណ៍៖

ជិះ​ម៉ូតូ​លឿន ​ខ្វះ​ ការ​ប្រុង​ប្រយ័ត្ន​ដួល​បោក​ក្បាល​ស្លាប់ ​សង្ស័យ​ស្រវឹងស្រា​

ភ្នំពេញ​ ៖​ នារី​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ហើយ​បាន​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់​អូស​ជាង​៣០​ម៉ែត្រ​បោក​ខ្ទប់​និង​ឃឿ​ន​សួនច្បារ​បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អានោច​អា​ធ​ម៍​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែមករា​ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​បុរី​ពិភព​ថ្មី​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫ​ស្ស៊ី​កែវ​ ។​

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ បាត់​ សាន់​ឈុ​ន​ ភេទ​ស្រី​ អាយុ​២៤​ ឆ្នាំ​ មុខរបរ​លក់​អីវ៉ាន់​ ស្នាក់​នៅផ្ទះ​លេខ​១៦៩២​ ផ្លូវជាតិ​លេខ​៥​ សង្កាត់​ច្រាំង​ចំ​រៈ​ទី​២​ ខណ្ឌឫស្សីកែវ​ ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ក​ពី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AN-1369​ ។​

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស្កូ​ក​ពី​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​និង​ឃឿ​ន​ដួល​ទៅ​និង​ថ្ម​ល់​ ហើយ​បោក​ខ្ទប់​ទៅ​និង​សួនច្បារ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​យ៉ាង​អានោច​អា​ធ​ម៍​ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ផង​ដែរ​។​
​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​និង​ធ្វើការ​ទំនាក់ទំនង​ហៅ​ក្រុម​គ្រួសារ​មក​ដល់​កន្លែង​កើតហេតុ​ ។​

ប​ច្ចប្ប​ន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​គ្រុម​ក្រសា​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

61uihct1

iq7deswv

kiisq0j4