ព័ត៌មានទាន់ហេតុការណ៍៖

ជីដូន​ទុក​ឌុយ​ខ្សែភ្លើង​លើ​គ្រែ ចៅ​យក​ដោត​ព្រី​ឆក់​ស្លាប់​

​ព្រៃវែង​៖ ​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់ បន្ទាប់ពី​យក​ឌុយ​អំពូល​ទៅ​ដោត​ព្រី​ភ្លើង ហើយ​យកដៃ​ទៅ​លូក​ចាប់​ក្បាល​អំពូល​។​ ហេតុ​ការ​នេះ​កើតឡើង​កាលពី​ថ្ងៃ​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​៥ និង​៤៥​នាទី នៅ​ចំណុច​ភូមិ​ព្រក​ចំប៉ា ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង​។​

​លោក ស៊ុន ថា មេ​ប៉ុស្តិ៍​សរ​ប្រ​ចាន់ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ​ហ៊ី ហ័ន អាយុ​៤​ឆ្នាំ ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ដោយសារ​យក​ខ្សែភ្លើង​ដែល​ជីដូន​ទុក​លើ​គ្រែ​ទៅ​ដោត​នឹង​ព្រី​ភ្លើង ហើយ​យកដៃ​លូក​ក្បាល​មួល​កំពូល​។​

​សព​កុមារ​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក