ព័ត៌មានទាន់ហេតុការណ៍៖

ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរមានភាពរីកចម្រើនអាស្រ័យលើគោល នយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាលវៀតណាម

__

___

_____

___1

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៦ កន្លងមក ខ្ញុំបានធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសវៀតណាម ពិសេសគឺទៅកាន់តំបន់ភាគនិរតីដែលជាកន្លែងមានប្រជាជនខ្មែរជាច្រើនរស់នៅទីនោះ។ នៅក្នុងឱកាស សប្បាយរីករាយអំណរចូលឆ្នាំខ្មែរ ចៃដន្យខ្ញុំបានជួប មិត្តភក្តិចាស់ ធ្លាប់រៀនជាមួយគ្នា ដោយពេលនេះគាត់ក៏បម្រើរការងារឲ្យភ្នាក់ងារកាសែតវៀតណាម។ យើងក៏បានអង្គុយផឹកការហ្វេក្រោមដើមឈើរជជែកគ្នា លេងរំលឹកអនុស្សាវរីយ៍ នៅពេលនោះគាត់ក៏បានឱ្យខ្ញុំដឹងថាខ្មែរនៅវៀតណាមមាន ប្រហែល១,៣លាននាក់ ស្មើនឹង៨ភាគរយក្នុង ចំណោមពលរដ្ឋដែលរស់នៅក្នុងខេត្តនីមួយៗនៅភាគខាងត្បូងវៀតណាម។

ដោយសារបម្រែបម្រួលអាកាសធាតុបង្កឲ្យមានភាពរាំងស្ងួតនៅតំបន់ជាច្រើនធ្វើឲ្យការប្រកបរបរកសិកម្ម ដាំដំណាំ ស្រែចម្ការរបស់ពលរដ្ឋខ្មែរ និងពលរដ្ឋជាបងប្អូនប្រឈមនឹងការលំបាកជាច្រើន។ ប៉ុន្តែដោយបានស្រូវអង្ករមានតម្លៃខ្ពស់អាចប៉ះពៅពីការខាតបង់វិញបាន ទើបមានបរិយាកាសអំណរចូលឆ្នាំថ្មីឆ្នាំ២០១៦មានភាពអធិកអាធ័មសប្បាយរីករាយបែបនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ថ្នាក់ដឹកនាំតាមបណ្តាខេត្ត-ស្រុកដែលមានពលរដ្ឋខ្មែររស់នៅបានចាត់តាំងប្រតិភូទៅសួរសុខទុក្ខ ជូនពរនិងជូនអំណោយដល់ពលរដ្ឋក្រីក្រដើម្បីទទួលឆ្នាំថ្មីដោយក្តីសប្បាយរីករាយដូចគ្រួសារអ្នកមានដទៃទៀតក្នុងសហគមន៍ខ្មែរទាំងមូល។នៅក្នុងជំនួបឥស្សរជនដែលជាមន្ត្រីបុគ្គលិកនិងប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅទីក្រុងកឹងធឺប្រធានគណៈកម្មាធិការកណ្តាលនៃរណសិរ្សមាតុភូមិវៀតណាមលោក Nguyen ThienNhanបានស្នើដល់មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងរដ្ឋស្តីពីកិច្ចការជនជាតិដើមភាគតិចនិងសាសនាត្រូវតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។ ផ្តល់ឱកាសដល់ពលរដ្ឋខ្មែរក្រីក្របានទទួលឆ្នាំថ្មីដោយសប្បាយរីករាយតាមរយៈការសួរសុខទុក្ខផ្តល់អំណាយ ផ្តល់ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្នុងតំបន់ទើបពលរដ្ឋមានភាពកក់ក្តៅ។

លោក Nguyen ThienNhanបានរួមជាមួយថ្នាក់ដឹកនាំជាច្រើនទៀតចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់វត្តខ្មែរមួយចំនួននៅទីក្រុងកឹងធឺនិងគ្រួសារខ្មែរមួយចំនួនដើម្បីជូនពរឆ្នាំថ្មីជូនអំណោយជាក្តីបង្ហាញពីការយកចិត្តទុកដាក់មើលថែដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈពិសេសគឺពលរដ្ឋខ្មែរតែម្តង។ តាមប្រសាសន៍របស់លោកស៊ឺមិញ ថាំង អនុរដ្ឋមន្រ្តីអនុប្រធានគណៈកម្មាធិការសម្រាប់ជនជាតិភាគតិចបានឲ្យដឹងថា នៅឆ្នាំ២០១៥កន្លងមកមន្ត្រីបក្សគ្រាប់ជាន់ថ្នាក់បានខិតខំអនុវត្តយ៉ាងសកម្មនូវគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងរដ្ឋធ្វើឲ្យតំបន់ជនបទប្រែមុខមាត់មានភាពរីកចម្រើនយ៉ាងខ្លាំង។
នៅតាមភូមិ-ឃុំបានបន្តអនុវត្តគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍការផលិតសម្រាប់ភូមិ-ឃុំ-ស្រុកដែលធ្លាប់ជួបការលំបាកក្នុងការផលិតនាពេលកន្លងមក។នៅក្នុងកម្មវិធី១៣៥របស់រដ្ឋ ក្នុងការអភិវឌ្ឍន៍ជនបទថ្មីជីវភាពរបស់ពលរដ្ឋមានភាពរីកចម្រើនយ៉ាងខ្លាំង តាមរយការបណ្តុះបណ្តាលវិជ្ជាជីវបង្កើតការងារធ្វើជាដើម។

តម្លៃប្រពៃណីវប្បធម៌របស់ពលរដ្ឋខ្មែរត្រូវបានអភិរក្សនិងលើកកម្ពស់ផ្តល់ភាពងាយស្រួលសម្រាប់ធ្វើពិធីបុណ្យប្រពៃណីផ្សេងៗបុណ្យចូលឆ្នាំជាដើម។ ការអភិវឌ្ឍវិស័យអប់រំនិងការបណ្តុះបណ្តាលតែងតែត្រូវបានយកចិត្តទុកដាក់ទាំងការរៀននិងការបង្រៀនដល់កូនចៅខ្មែរឲ្យចេះអានចេះសរសេរភាសារខ្មែរបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះលោកគ្រូអ្នកគ្រូនិងមន្ត្រីខ្មែរតែងតែត្រូវបានយកចិត្តទុកដាក់ផ្តល់ការលើកទឹកចិត្តផ្តល់ប្រាក់ខែច្រើនជាងមន្ត្រីវៀតណាមដទៃទៀតដែលចេះតែមួយភាសានោះ។ ការបង្រៀនភាសារខ្មែរថ្នាក់បឋមថ្នាក់មធ្យមនិងបាលីធម្មវិន័យដល់ព្រះសង្ឃតាមបណ្តាវត្តបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។មន្ទីរសុខាភិបាលមណ្ឌលសុខភាពហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិវឌ្ឍន៍ដើម្បីបំពេញតាមតម្រូវការរបស់ពលរដ្ឋអាចព្យាលបាលទាន់ពេលវេលាជូនប្រជាជន។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺពលរដ្ឋខ្មែរបានចូលជាសមាជិកភាពបក្សកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ចំនួនមន្ត្រីជាជនជាតិខ្មែរកាន់តែកើនឡើងជាលំដាប់នៅក្នុងខេត្តមានមន្ត្រីជាជនជាតិខ្មែររហូតដល់ទៅ១៧.០០០នាក់និងមានពលរដ្ឋខ្មែរជាសមាជិកបក្ស១៩.២៣៥នាក់។
នៅក្នុងមហាសន្និបាតបក្សកុម្មុយនីស្តជាតិវៀតណាមលើកទី១២កន្លងមកចំនួនមន្ត្រីដែលជាពលរដ្ឋខ្មែរបានកើនឡើងនៅក្នុងជួរគណកម្មាធិការក្នុងនោះមានយុវជននិងស្ត្រី។ក្នុងចំណោមខេត្តក្រុងចំនួន៩នៅភាគខាងត្បូងដែលមានពលរដ្ឋខ្មែរគឺមានពលរដ្ឋរហូតដល់ទៅ១.១២៨នាក់ត្រូវបានជ្រើសរើសជាគណៈកម្មាធិការគណបក្សនៅគ្រប់កម្រិតទាំងអស់តាមតំបន់។

អាស្រ័យទៅលើការអនុវត្តយ៉ាងសកម្មនូវគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាមទើបជីវិតរបស់ជនជាតិខ្មែរនៅក្នុងតំបន់រីកចម្រើនជាលំដាប់។គ្រួសារខ្មែរនីមួយៗ មានវិទ្យុទូរទស្សន៍អាចទស្សនាបានគ្រប់ពេលវេលានិងមានកម្មវិធីខ្មែរជាច្រើនផ្សាយតាមកញ្ចក់ទូរទស្សខេត្តទៀតផង។ គ្រួសារខ្មែរមានអគ្គិសនីប្រើប្រាស់ជាង៩២ភាគរយ និងមានទឹកស្អាត(ទឹករដ្ឋ)ប្រើប្រាស់ប្រហែល ៨០ភាគរយ តំបន់ខ្លះជាង៩០ភាគរយ ។ អត្រាភាពក្រីក្របានថយចុះពី៣ទៅ៤ភាគរយក្នុងមួយឆ្នាំហើយមានកន្លែងខ្លះថយចុះរហូតដល់៥ភាគរយក្នុងមួយឆ្នាំ។

ដើម្បីបន្តការគាំទ្រផ្តល់ទំនុកចិត្ត ស្មារតី និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរឲ្យកាន់តែប្រសើរថែមទៀតនៅដើមឆ្នាំ២០១៦រដ្ឋាភិបាលវៀតណាមបានចេញគោលនយោបាយជាច្រើនក្នុងការជួយដល់ពលរដ្ឋខ្មែរ។ គណៈកម្មការទទួលបន្ទុកជនជាតិបានសរុបរបាយការណ៍កន្លងមកនិងបានដាក់ស្នើដល់រដ្ឋាភិបាលនូវគម្រោងគោលនយោបាយជនជាតិក្នុងដំណាក់កាលឆ្នាំ២០១៦ -២០២០ដោយមានគោលនយោបាយកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍនសង្គម ដោះស្រាយបញ្ហាដែលនៅសេសសល់រក្សានិងអភិរក្សសម្បត្តិវប្បធម៌ជនជាតិនិងបង្កើនសាមគ្គីភាពជនជាតិដែលរសនៅក្នុងប្រទេសវៀតណាមទំាងមូល៕ ជ័យសម្បត្តិ