ព័ត៌មានទាន់ហេតុការណ៍៖

ជួយផ្ដល់ដំណឹងផង! ម៉ូតូមួយគ្រឿងម៉ាកស្កុពី ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1AW-9581 ត្រូវនគរបាលយកទៅរក្សាទុក

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង ខណៈប្រជាពលរដ្ឋដែលរស់នៅជាប់ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រួមទាំងអ្នកធ្វើដំណើរតាមដងផ្លូវ បានប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាកស្កុពី ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1AW-9581 ត្រូវបានគេយកមកប្លុងចោល មិនឃើញម្ចាស់មកយក ។

បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ពួកគាត់បានឃើញម៉ូតូមួយគ្រឿងខាងលើនេះ បានចតទុកចោលតាំងពីយប់មកម្ល៉េះ ដោយមិនដឹងថា ម្ចាស់ឈប់ម៉ូតូចុះបត់ជើង ឬក៏ពាក់ព័ន្ធនឹងរឿងអ្វីនោះទេ ហើយពួកគាត់ក៏មិនខ្វល់ ក៏បានសម្រាក រហូតព្រឹកឡើង ស្រាប់តែឃើញម៉ូតូនេះ នៅតែចតនៅនឹងកន្លែងដដែល ទើបពួកគាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្ដង ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានទទួលបានដំណឹងនេះភ្លាម ក៏ចុះទៅយកម៉ូតូនោះទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍ជើងឯក ដើម្បីរង់ចាំម្ចាស់យកឯកសារមកទទួលវិញ ៕ ភារ៉ា ដង្កោ